ខ្មែរប៉ុស្ដិ៍ Close

រយៈពេល ៨ខែ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារជាង ៥០ប្រទេស ចំនួនជាង៣៤ម៉ឺនតោន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 50
រយៈពេល ៨ខែ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារជាង ៥០ប្រទេស ចំនួនជាង៣៤ម៉ឺនតោន រយៈពេល ៨ខែ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារជាង ៥០ប្រទេស ចំនួនជាង៣៤ម៉ឺនតោន

របាយការណ៍នាំចេញអង្ករ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានឲ្យដឹងថា ចាប់ពីខែមករា ដល់សីហា ឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករចំនួន៣៤២,០៤៥តោន កើនត្រឹមតែ ០.១០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ មានចំនួន ៣៤១,៦៣៨តោន។

ដោយឡែកបើតាមតួលេខពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នៅរយៈពេល៨ខែមកនេះ កម្ពុជាបាននាំចេញស្រូវក្រៅផ្លូវការ ទៅកាន់ប្រទេសវៀតណាម រហូតដល់ ១,៦១៨,៣៥៧តោន។

តាមរបាយការណ៍នាំចេញអង្ករបានឲ្យដឹងថា ក្នុងរយៈពេល៨ខែដើមឆ្នាំនេះ ក្នុងចំណោមទិសដៅនាំចេញទាំង ៥១ប្រទេស ប្រទេសចិននៅតែឈរលំដាប់លេខ១ ដោយនាំចូលអង្ករពីកម្ពុជាជាង១៣ម៉ឺនតោន, ប្រទេសបារាំងជិត៥ម៉ឺនតោន ដែលឈរលំដាប់លេខ១ ក្នុងតំបន់អឺរ៉ុបដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ, ប្រទេសហ្កាបុងជាង២ម៉ឺនតោន, ប្រទេសប្រ៊ុយណេ ជាង១.៦ម៉ឺនតោន និងប្រទេសម៉ាឡេស៊ីជាង១.៥ម៉ឺនតោន។

សម្រាប់ក្រុមហ៊ុនដែលនាំចេញអង្ករបានច្រើនជាងគេ ក្នុងចំណោមក្រុមហ៊ុននាំចេញជាង៧០ក្រុមហ៊ុនរួមមាន៖ ក្រុមហ៊ុនបៃតងរបស់ឧកញ៉ា ភូ ពុយ មានចំនួនជាង៤ម៉ឺនតោន, ក្រុមហ៊ុន Amru Rice របស់ឧកញ៉ា សុង សារ៉ន ជាង៣ម៉ឺនតោន, ក្រុមហ៊ុន City Rice ២.៧ម៉ឺនតោន, ក្រុមហ៊ុន Apsara Rice ២.៦ម៉ឺនតោន និងក្រុមហ៊ុន Golden Daun Keo Rice Mill មានចំនួន២.២ម៉ឺនតោន។

សូមជម្រាបថា នៅឆ្នាំ២០១៨ កម្ពុជាបាននាំចេញអង្ករជិត៦៣ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង