ខ្មែរប៉ុស្ដិ៍ Close

រួមគ្នាដាំកូនឈើដើម្បីអភិរក្សប្រាសាទ និងបង្កើនគម្របបៃតងបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 45
រួមគ្នាដាំកូនឈើដើម្បីអភិរក្សប្រាសាទ និងបង្កើនគម្របបៃតងបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ រួមគ្នាដាំកូនឈើដើម្បីអភិរក្សប្រាសាទ និងបង្កើនគម្របបៃតងបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ

ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្រុមភ្នាក់ងារសណ្តាប់ធ្នាប់ប្រចាំការតាមប្រាសាទ និងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ បានរួមគ្នាដាំកូនឈើស្ថិតនៅគោលដៅការពារខាងកើតខ្លោងទ្វារជ័យ។

កូនឈើដែលយកមកដាំនៅទីតាំងនេះ ជាប្រភេទឈើប្រណីតរួមមាន អង្កាញ់៧៥ដើម និងឈើទាល៧៥ដើម សរុបចំនួន១៥០ដើម។

ការដាំដើមឈើ គឺដើម្បីរួមគ្នាថែរក្សាទេសភាពវប្បធម៌ បង្កើតគម្របបៃតងដល់បរិស្ថាននៅក្នុងតំបន់អង្គរ បង្កើនជម្រកសត្វព្រៃ និងជួយដល់ការអភិរក្សប្រាសាទផង។ កូនឈើទាំងនោះត្រូវបានដាំឡើងវិញដើម្បីបំពេញចន្លោះព្រៃឈើនៅតាមដងផ្លូវ និងចូលរួមចំណែកក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាបណ្តុះកូនឈើ និងដាំកូនឈើជាច្រើនម៉ឺនរៀងរាល់ឆ្នាំ។ ក្រៅពីនោះ ក៏បានចែកជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃ រួមទាំងស្ថាប័នផ្សេងៗក្នុងនិងក្រៅខេត្តសៀមរាបសម្រាប់ដាំដើម្បីបង្កើនភាពបៃតងនៃបរិស្ថានបានកាន់តែច្រើនបន្ថែមទៀត៕

អត្ថបទទាក់ទង