ខ្មែរប៉ុស្ដិ៍ Close

លិខិតចំហ៖ សម រង្ស៊ី ត្រូវតែសុំទោសចំពោះការមាក់ងាយលោកប្រធាន កឹម សុខា និងលោកបណ្ឌិត កែម ឡី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 47
លិខិតចំហ៖ សម រង្ស៊ី ត្រូវតែសុំទោសចំពោះការមាក់ងាយលោកប្រធាន កឹម សុខា និងលោកបណ្ឌិត កែម ឡី លិខិតចំហ៖ សម រង្ស៊ី ត្រូវតែសុំទោសចំពោះការមាក់ងាយលោកប្រធាន កឹម សុខា និងលោកបណ្ឌិត កែម ឡី

វាជារឿងគួរឱ្យអាម៉ាស់ និងថោកទាបជាទីបំផុតដែលនៅពេលថ្មីៗនេះ លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង បានមាក់ងាយ និងទាត់ចោលតំលៃរបស់លោកប្រធាន កឹម សុខា និងតំលៃរបស់លោកបណ្ឌិត កែម ឡី។ នៅថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០១៩ លោក សម រង្ស៊ី បាននិយាយក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីថា លោក កឹម សុខា ឱ្យគេចាប់ខ្លួនបាន និងលោក កែម ឡី ដែលស្លាប់ហ្នឹង គ្មានផលប្រយោជន៍អីសម្រាប់ជាតិខ្មែរបន្តិចសោះ។ លោក សម រង្ស៊ី បានលើកឡើងថា កែម ឡី និង កឹម សុខា គ្មានបានជួយប្រជាពលរដ្ឋ និងគ្មានបានជួយជាតិដូច សម រង្ស៊ី ទេ។ ត្រង់នេះ សម រង្ស៊ី ចង់បញ្ជាក់ថា មានតែ សម រង្ស៊ី ទេដែលបានសុំអង្វរឱ្យសហភាពអ៊ឺរ៉ុបដាក់ទណ្ឌកម្ម និងឱ្យសហរដ្ឋអាមេរិកដាក់សម្ពាធលើកម្ពុជា។ សមិទ្ធផលទាំងនេះគ្មានបាតដៃ កឹម សុខា និង កែម ឡី ទេ។

ក្នុងនាមពួកយើងខ្ញុំ ជាអ្នកគាំទ្រអតីតគណបក្សប្រឆាំង និងក្នុងនាមបងប្អូនអ្នកគាំទ្រលោកប្រធាន កឹម សុខា និងលោកបណ្ឌិត កែម ឡី យើងសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រើប្រាស់ពាក្យសំដីមាក់ងាយ មាត់ឥតគម្រប និងឥតកេរ្តិ៍ខ្មាស់របស់ លោក សម រង្ស៊ី។ យើងសូមប្រដៅទៅ សម រង្ស៊ី ថា ក្នុងនាមជាអ្នកនយោបាយដូចគ្នា លោក សម រង្ស៊ី គួរតែរៀនឱ្យតំលៃអ្នកដទៃ ជាពិសេសអ្នកនៅជុំវិញខ្លួន ជាជាងការលើកកម្តើងខ្លួនឯងជ្រុលហួសហេតុពេក ហើយបែរជាទៅមាក់ងាយ និងទាត់ចោលតំលៃអ្នកស្នេហាជាតិដទៃទៀត ដែលបានប្រឹងប្រែងតស៊ូជាមួយគ្នាអស់រយៈជាច្រើនឆ្នាំ។ លោក សម រង្ស៊ី ត្រូវតែសូមទោស និងដកសំដីចេញវិញ ជុំវិញការតិះដៀល ថាលោកប្រធាន កឹម សុខា ជាប់គុក និងលោកបណ្ឌិត កែម ឡី ស្លាប់ជារឿងអត់ប្រយោជន៍ និងអត់បានការ។

យើងខ្ញុំសុំសួរទៅលោក សម រង្ស៊ី វិញថា តើបុគ្គល សម រង្ស៊ី មានចំណុចល្អអ្វីខ្លះ? បានជាហ៊ានមាក់ងាយលោកប្រធាន កឹម សុខា និងលោកបណ្ឌិត កែម ឡី ដែលសុទ្ធតែជាអ្នកស្នេហាជាតិ និងហ៊ានតស៊ូក្លាហាន ក្រាញននៀលក្នុងសមរភូមិគ្រប់កាលៈទេសៈ និងនៅជាមួយអ្នកគាំទ្រជានិច្ច ខណៈដែលលោក សម រង្ស៊ី តែងតែបោះបង់អ្នកគាំទ្រចោល ហើយបិទសាប៊ូគូទ រត់ចោលស្រុកមិនទទួលខុសត្រូវ។ តើទង្វើរបស់ សម រង្ស៊ី នេះវាត្រឹមត្រូវ និងស័ក្តិសមជាមេដឹកនាំដែររឺទេ? សូមលោកសួរខ្លួនឯងទៅ ថាមានមនុស្សប៉ុន្មាននាក់ គេនៅគាំទ្រ និងដើរតាមខ្លួនទៀត។ បបួលគេទៅរកតែស្លាប់ បបួលគេទៅរកតែគុកច្រវ៉ាក់ ហើយខ្លួនអង្គុយចាំចាប់កំហុសគេ មាក់ងាយ ជាន់ឈ្លីតំលៃមេដឹកនាំដទៃទៀត និងបន្ទាបន្ទោកតំលៃអ្នកស្នេហាជាតិ។ តើលោកគិតថា ភាពកំសាករត់ចោលស្រុក ភ្នែកស មិនទទួលខុសត្រូវ ក្រឡិចក្រឡុចកំពូលល្បិច របៀបលោកជាភាពឆ្លាតវៃក្នុងនាមជាមេដឹកនាំឬ? លោក សម រង្ស៊ី សូមដឹងទៅថា ស្ទីលធ្វើនយោបាយបែបបោកប្រាស់ កំសាក ក្រឡិចក្រឡុច និងភ្នែកស គ្មានទំនួលខុសត្រូវដូចលោកនេះ ជិតអស់អ្នកជឿហើយ? សូមដឹងទៅចុះថា ដោយសារលោកមានបុគ្គលិកលក្ខណៈរបៀបនេះហើយ ទើបលោកធ្វើនយោបាយមិនដែលចេះឈ្នះសូម្បីតែម្តង។ អ្នកដឹកនាំដែលគ្មានការតស៊ូ អត់ធ្មត់ គ្មានភាពក្លាហាន ខ្លាចមុខ ខ្លាចក្រោយ ទន់ជ្រាយ ពូកែមាក់ងាយ និងទាត់ចោលតំលៃអ្នកដទៃ គឺគ្មានថ្ងៃស្គាល់រស់ជាតិឈ្នះទេ។ កុំសង្ឃឹមអី! យល់ល្អគួរបញ្ចប់ជីវិតនយោបាយរបស់ខ្លួននៅពេលនេះឱ្យហើយទៅ កុំឱ្យខាតពេលវេលាទៀត និងកុំឱ្យចង្រៃដល់គេដទៃ ព្រោះអាយុចាស់ជិតចូលមឈូសហើយ នៅធ្វើនយោបាយទៀតក៏គ្មានពន្លឺនឹងឈ្នះខ្មោចអីដែរ។

ម្យ៉ាងទៀតសូមផ្តាំថា អាពាក្យ សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយហ្នឹង គួរឈប់ប្រើទៀតទៅ ព្រោះអ្នកណាក៏គេដឹងថា លោកឯងបោកប្រាស់ដែរ។ សូម្បីលោកប្រធាន កឹម សុខា និងកូនស្រីរបស់លោក ក៏ស្អប់ទង្វើលោកឯងធ្វើចំពោះគាត់ខ្លាំងណាស់ដែរ ជាពិសេសគឺរឿងយកជីវិតនយោបាយរបស់គាត់ទៅភ្នាល់ជាមួយលោក ហ៊ុន សែន។ លោកប្រធាន កឹម សុខា ហៀបនឹងត្រូវបានដោះលែងទៅហើយ ប៉ុន្តែដោយសារលោកឯងមាត់ស្អុយ ទៅរុកគួនលោក ហ៊ុន សែន អុជអាលធ្វើឱ្យលោក ហ៊ុន សែន ខឹងសម្បា លោក កឹម សុខា ត្រូវបន្តជាប់ឃុំ ហើយលោកឯងដណ្តើមតំណែង ដណ្តើមអំណាច កែរចនាសម័្ពន្ធបក្សតាមចិត្តនឹកឃើញ ធ្វើឱ្យបក្សខ្ទេចខ្ចី បែកបាក់អស់។ មិនត្រឹមប៉ុណ្ណោះទេ ដកមនុស្ស លោកប្រធាន កឹម សុខា ចេញពីតំណែងអស់ ដាក់តែមនុស្សរបស់ខ្លួន ហើយព្យាយាមតាមសម្លាប់ជីវិតនយោបាយរបស់លោកប្រធាន កឹម សុខា ជាបន្តបន្ទាប់។ លោកឯងធ្វើស្អីខ្លះ កុំស្មានថាគេមិនដឹង ដូច្នេះកុំអាងលោកប្រធាន កឹម សុខា មិនមាត់ ចេះតែមាក់ងាយគាត់ខ្លាំងឡើងៗ។ លោកឯងនេះ មិនខុសអីពីពាក្យលោកបណ្ឌិត កែម ឡី ធ្លាប់ផ្តាំទេ ថាមនុស្ស សម រង្ស៊ី នេះ បើបានអំណាចដឹកនាំប្រទេសវិញ គឺផ្តាច់ការជាង ហ៊ុន សែន ១០០ដង៕

ដោយ៖ អតីតអ្នកគាំទ្រ CNRP ខេត្តតាកែវ