ខ្មែរប៉ុស្ដិ៍ Close

ប្រវត្តិឈ្មោះ​ខេត្ត​សៀមរាប

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ វប្បធម៌ & ប្រវត្តិសាស្រ្ដ 50
ប្រវត្តិឈ្មោះ​ខេត្ត​សៀមរាប ប្រវត្តិឈ្មោះ​ខេត្ត​សៀមរាប

នាទី​អារ្យធម៌​ ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី​១៥កក្កដា ហេង ឧត្តម រៀបចំ​ប្រវត្តិឈ្មោះ​ខេត្ត​សៀមរាប។ ជា​ខេត្តប្រវត្តិសាស្ត្រ សៀមរាប​ គឺ​ជាទីតាំង​នៃ​មត៌កអង្គរ និងដែល​សម្បូរ​ប្រាំងប្រាសាទ​ច្រើន​ ជាង​ខេត្ត​ដទៃផ្សេងទៀត​របស់​ខ្មែរ។ ​

គេលំបាក​នឹង​ដឹងឱ្យ​ច្បាស់​ប្រាកដ​​ថា ឈ្មោះ​ខេត្ត​នេះ កើត​នៅថ្ងៃខែ​ឆ្នាំណា ឲ្យ​ប្រាកដនោះទេ ក៏ប៉ុន្តែ បើ​និយាយ​ជាគោលសម្រាប់កំណត់​ថា ​ជំនាន់​ណា​សម័យណា​ ឬ​សតវត្សរ៍ណា​ ទំនង​ជាគេ​​អាច​​សន្និដ្ឋាន​បាន។ ពោលគឺ ឈ្មោះ​ខេត្ត​សៀមរាប​នេះ​ គឺច្បាស់ជា ​មិន​កើត​នៅ​ក្នុង​សម័យ​អង្គរ ឬ​មុន​សម័យ​អង្គរ​ឡើយ។​ ខ្មែរយើង​​ បាន​ហៅថា តំបន់​អតីតរាជធានីនេះថា​ ខេត្ត​អង្គរ។​​ ​ខេត្តអង្គរ ឬខេត្តនគរ ឬក៏ ខេត្ត​ព្រះនគរ គឺ​គេ​ឃើញ​មាន​ប្រើពាក្យ​បែប​ច្រើន​នៅ​សម័យ​កណ្តាល​ រហូត​ដល់​សម័យ​បារាំង។​

សូម​ស្តាប់​ខ្សែអាត់​សំឡេង​ពន្យល់​ទាំងស្រុង៕​​​ ហេង ឧត្តម / RFI

អត្ថបទទាក់ទង