ខ្មែរប៉ុស្ដិ៍ Close

មន្ត្រីណាដែលប្រព្រឹត្តនូវទង្វើល្មើសច្បាប់គឺមិនត្រឹមតែដាក់ទោសទេ ថែមទាំងដកតំណែង រឹបអូស និងបង្កកទ្រព្យសម្បត្តិផងដែរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 20
មន្ត្រីណាដែលប្រព្រឹត្តនូវទង្វើល្មើសច្បាប់គឺមិនត្រឹមតែដាក់ទោសទេ ថែមទាំងដកតំណែង រឹបអូស និងបង្កកទ្រព្យសម្បត្តិផងដែរ មន្ត្រីណាដែលប្រព្រឹត្តនូវទង្វើល្មើសច្បាប់គឺមិនត្រឹមតែដាក់ទោសទេ ថែមទាំងដកតំណែង រឹបអូស និងបង្កកទ្រព្យសម្បត្តិផងដែរ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ចា​ប់ពីពេលនេះតទៅគឺត្រូវអនុវត្តនូវអភិក្រមទី៥ គឺវះកាត់ ដូច្នេះមន្ត្រីណាដែលប្រព្រឹត្តនូវទង្វើទាក់ទងទៅនឹងបញ្ហាល្មើសច្បាប់នានាគឺមិនត្រឹមតែដាក់ទោសប៉ុណ្ណោះនោះទេ ថែមទាំងដកតំណែង និងការរឹបអូស ឬបង្កកទ្រព្យសម្ប​ត្តិផងដែរ ដូចជាករណីការរំលោភដីធ្លី និងបញ្ហាបទល្មើសព្រៃឈើជាដើម។ លោកបានលើកឡើងដូចនេះនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជួបប្រជុំជាមួយសមាជិកឧត្តមក្រុម ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដើម្បីពិនិត្យការងាររយៈពេល១២ខែ ក្នុងការរកចំណុចកែលំអរ និងជំរុញប្រសិទ្ធភាពការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានគូសបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើក ស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការ បម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងយោបល់ ដែលបានចូលរួមចំណែកក្នុងការប្រមូលធាតុចូល ក៏ដូចជាការស្រាវជ្រាវរកបញ្ហាដែលបានកើតឡើងនៅតាមមូលដ្ឋាននានា ក្នុងការដាក់ជូនដល់រដ្ឋាភិបាលដើម្បីធ្វើសេចក្តីសម្រេចចិត្តនិងរកវិធីដោះ ស្រាយ ដែលលោកគិតថា យន្តការនេះ គឺជាការជួយរាជរដ្ឋាភិបាល និងជាការជួយឲ្យទំនាក់ទំនងរវាងប្រជា ពលរដ្ឋ និងរាជរដ្ឋា​ភិបាលរំកិលទៅកៀកគ្នាដើម្បីធានាបាននូវប្រព័ន្ធរដ្ឋ​បាលសាធារណៈអោយមានភាពល្អប្រសើរ៕

អត្ថបទទាក់ទង