ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ ចុងចោទ សម រង្ស៊ី ច្បាស់ជាចាញ់យ៉ាងអាម៉ាស់នៅតុលាការបារាំង!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 48
លិខិតមិត្តអ្នកអាន៖ ចុងចោទ សម រង្ស៊ី ច្បាស់ជាចាញ់យ៉ាងអាម៉ាស់នៅតុលាការបារាំង! លិខិតមិត្តអ្នកអាន៖ ចុងចោទ សម រង្ស៊ី ច្បាស់ជាចាញ់យ៉ាងអាម៉ាស់នៅតុលាការបារាំង!

Click here to read the English version of this article

ក្នុងពេលថ្មីៗនេះ គេសង្កេតឃើញថា មជ្ឈដ្ឋានសាធារណជនមួយចំនួន បានផ្តោតការចាប់អារម្មណ៍ទៅលើសំណុំរឿងដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្តឹងចុងចោទសម រង្ស៊ី ទៅតុលាការបារាំងពាក់ព័ន្ធនឹងករណីដែលលោក សម រង្ស៊ី បានចោទលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាបានសម្លាប់លោក ហុក ឡងឌី តាមរយៈការដាក់គ្រាប់បែកបំផ្ទុះឧទ្ធម្ភាគចក្រដែលលោក ហុក ឡងឌី បានធ្វើដំណើរនាពេលនោះ។

បើតាមផ្លូវច្បាប់ ការចោទប្រកាន់របស់លោក សម រង្ស៊ី ត្រូវតែមានភស្តុតាងច្បាស់លាស់ដើម្បីដោះបន្ទុក ឬដាក់បន្ទុក ពោលគឺលោក សម រង្ស៊ី ត្រូវតែស្វែងរកភស្តុងតាងដើម្បីទៅបង្ហាញតុលាការប្រទេសបារាំង ហើយប្រសិនបើលោក សម រង្ស៊ី ពុំមានភស្តុតាងនោះទេ គឺច្បាស់ណាស់ថាលោកពិតជាចាញ់ក្តីនៅតុលាការបារាំង ហើយពេលនោះដែរ ក៏គាត់មិនអាចប្រកែកបាន និងចោទប្រកាន់ថាតុលាការបារាំងលំអៀង ឬជាតុលាការអាយ៉ងដូចដែលគាត់ធ្លាប់បានចោទប្រកាន់មកលើសមត្ថកិច្ចតុលាការកម្ពុជាកន្លងមក ហើយពេលនោះលោក សម រង្ស៊ី ពិតជារងការអាម៉ាស់មុខជាក់ជាមិនខាន ហើយក៏ធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនមួយដំបរស្វាកាន់តែអស់ជំនឿលើខ្លួនខ្លាំងឡើងថែមទៀត។

វាពុំមែនជាលើកទី១ឡើយដែលលោកសម រង្ស៊ី ចាញ់ក្តីនៅបារាំង ហើយបែរជាបំភ្លៃថាខ្លួនឈ្នះក្តីទៅវិញ តួយ៉ាងរឿងក្តីជាមួយលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ពាក់ព័ន្ធនឹងការបរិហាកេរ្តិ៍លោក ហោ ណាំហុង ជាដើមដែលត្រូវតុលាការបារាំងសម្រេចកាត់ក្តីឱ្យលោក ហោ ណាំហុង ឈ្នះ។ បច្ចុប្បន្ន លោក សម រង្ស៊ី កំពុងតែវិលមុខដោយសាររឿងក្តីជុំជិត បែកកម្មដ្ឋានសូម្បីតែលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏សម្រេចប្តឹងលោកសម រង្ស៊ី ផងដែរចំពោះការចោទប្រកាន់ថា លោក ស ខេង គាំទ្រលោកឌី វិជ្ជា ក្នុងការសងសឹកជូនឪពុករបស់លោកគឺលោក ហុក ឡងឌី។ ការសម្រេចចិត្តប្តឹងជាលើកដំបូងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះត្រូវបានលោកអះអាងថាដោយសារលោកចង់ដាស់តឿនអ្នកនយោបាយឱ្យមានក្រមសីលធម៌ និងចៀសវាងការប្រឌិត ព័ត៌មានញុះញង់ និងបរិហាកេរ្តិ៍ជាដើម។

ពាក់ព័ន្ធនឹងរឿងលោក ហុក ឡងឌី នេះដែរ កន្លងមក លោក សម រង្ស៊ី ធ្លាប់បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុ VOA ដោយបានបង្ហាញរូបថតកម្ទេចឧទ្ធម្ភាគចក្រដែលគាត់បានយកពីកាសែតដែលត្រូវបានគាត់អះអាងថា កើតឡើងដោយសារផ្ទុះគ្រាប់បែក។ ប្រសិនបើលោក សម រង្ស៊ី យកភស្តុតាងនោះទៅបង្ហាញនៅតុលាការបារាំង គឺច្បាស់ណាស់តុលាការបារាំងពិតជាអស់សំណើចហួសចិត្តនឹងទណ្ឌិតប្រាសអាយុចោលស្រុក រត់ចោលគុករូបនេះជាមិនខាន ដោយសារភស្តុតាងនោះពុំសមស្រប សមហេតុសមផលទៅការពារខ្លួនបានឡើយ ហើយរឹតតែឆ្លុះបង្ហាញថាសម រង្ស៊ី គឺជាមនុស្សដែលស្ទើរភ្លើង មិនគ្រប់ទឹកតែប៉ុណ្ណោះ។

បន្ទាប់ពីការប្រកាសរបស់មេធាវីជនជាតិបារាំងដែលការពារក្តីឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកឌី វិជ្ជា ក្នុងការដាក់ពាក្យបណ្តឹងទៅតុលាការបារាំងកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ បានធ្វើឱ្យមនុស្សជំនិតរបស់លោក សម រង្ស៊ី ជាច្រើន បង្ហាញការភ័យខ្លាចថា លោក សម រង្ស៊ី នឹងចាញ់ក្តីនោះមិនខានឡើយដោយសារតែមាត់ឥតគម្រប ចរិតក្រឡិចក្រឡុចរបស់គាត់ជាពិសេសគឺការចោទប្រកាន់ដោយពុំមានភស្តុតាងនេះឯង។

ការអស់សង្ឃឹមរបស់ចុងចោទ សម រង្ស៊ី ដែលដឹងខ្លួនថា មិនអាចឈ្នះក្តីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឱ្យខ្លួនដេកមិនលក់បក់មិនល្ហើយ រសាប់រសល់ រកកលចង់ឆ្គួត ក្រឡកខួរក្បាល ហើយក៏កំពុងតែព្យាយាមទាញរឿងក្តីបរិហាកេរ្តិ៍នេះទៅជារឿងនយោបាយដើម្បីបង្កចលាចលសង្គម អសន្តិសុខជាតិ រំខានដល់ការអភិវឌ្ឍរបស់សង្គមជាតិដែលនេះជាការប្រាសចាកពីកម្មវត្ថុនៃពាក្យបណ្តឹង។ ការភ្ជាប់បទល្មើសរបស់ខ្លួនទៅនឹងរឿងនយោបាយនេះហើយ ដែលធ្វើឱ្យតុលាការបារាំង និងអង្គចៅក្រមឃើញច្បាប់ពីភាពក្រឡិចក្រឡុច ហើយតុលាការបារាំងនឹងសម្រេចធ្វើសុភវិនិច្ឆ័យដោយផ្អែកទៅលើអង្គហេតុ អង្គច្បាប់ត្រឹមត្រូវ ដូចនេះ កាតព្វកិច្ចរបស់សម រង្ស៊ី ដែលចោទប្រកាន់នោះ ច្បាស់ជាពុំមានភស្តុតាងឡើយ ដែលជាហេតុធ្វើឱ្យខ្លួននឹងចាញ់យ៉ាងពិតប្រាកដនៅតុលាការបារាំងពិតប្រាកដ។

ក្នុងនាមជាអ្នកនយោបាយដែលស្ទើរភ្លើង ខ្វះភាពចាស់ទុំ មិនមានបទពិសោធន៍ អ្នកនយោបាយរត់ចោលគុក ត្រូវតែបរាជ័យ១០០% មិនថានៅតុលាការកម្ពុជា សូម្បីតែនៅតុលាការបារាំងក៏នឹងត្រូវចាញ់ដែរ ដែលនេះហើយគឺជាលទ្ធផលរបស់ជនដែលដើរសាបព្រោះនូវអំពើទុច្ចរឹត ញុះញង់ អុចអាលគឺនឹងត្រូវបរាជ័យជារៀងរហូត៕

ដោយ៖ សារ៉ាដា

អត្ថបទទាក់ទង