ខ្មែរប៉ុស្ដិ៍ Close

បែកធ្លាយទៀតហើយ! សំឡេងរបស់លោក សម រង្ស៊ី ច្បាស់ៗតែម្តង ដែលបានបញ្ជាឱ្យបង្កើតនូវវីដេអូក្លែងក្លាយជាសាច់រឿងថាកូនរបស់ហុក ឡងឌី គឺ ឌី វិជ្ជា កំពុងខឹងនិងគុំសងសឹកឪពុកក្មេកខ្លួន ហ៊ុន សែន ថាជាអ្នកសម្លាប់ឳពុកបង្កើតខ្លួន (មានវីដេអូ)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 68
បែកធ្លាយទៀតហើយ! សំឡេងរបស់លោក សម រង្ស៊ី ច្បាស់ៗតែម្តង ដែលបានបញ្ជាឱ្យបង្កើតនូវវីដេអូក្លែងក្លាយជាសាច់រឿងថាកូនរបស់ហុក ឡងឌី គឺ ឌី វិជ្ជា កំពុងខឹងនិងគុំសងសឹកឪពុកក្មេកខ្លួន ហ៊ុន សែន ថាជាអ្នកសម្លាប់ឳពុកបង្កើតខ្លួន (មានវីដេអូ) បែកធ្លាយទៀតហើយ! សំឡេងរបស់លោក សម រង្ស៊ី ច្បាស់ៗតែម្តង ដែលបានបញ្ជាឱ្យបង្កើតនូវវីដេអូក្លែងក្លាយជាសាច់រឿងថាកូនរបស់ហុក ឡងឌី គឺ ឌី វិជ្ជា កំពុងខឹងនិងគុំសងសឹកឪពុកក្មេកខ្លួន ហ៊ុន សែន ថាជាអ្នកសម្លាប់ឳពុកបង្កើតខ្លួន (មានវីដេអូ)

កាន់តែក្ដៅទៅៗហើយក្រោយពីមានការបែកធ្លាយសំឡេងរបស់លោក សម រង្ស៊ី ៖ កាលពីពេលថ្មីៗនេះមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានទំព័រហ្វេសបុកមួយដែលមានឈ្មោះថា «សំលេងជួងកូនខ្មែរ» បានបង្ហោះនូវវីដេអូមួយដែលបង្ហាញអំពីការបែកធ្លាយនូវគំរោងសំងាត់មួយរបស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងផែនការនៃការបង្កើតគំរោងផែនការថ្មីមួយដើម្បីធ្វើវីដេអូ ក្លែងក្លាយបង្កើតជាសាច់រឿងថាកូនរបស់ហុក ឡងឌី គឺ ឌី វិជ្ជា កំពុងខឹងនិងគុំសងសឹកឪពុកក្មេកខ្លួន ហ៊ុន សែន ថាជាអ្នកសម្លាប់ឳពុកបង្កើតខ្លួន។

ជាមួយគ្នានេះដែរបើយោងទៅតាមវីដេអូមួយដែលបានបង្ហោះនៅក្នុងគេហរទំព័រហ្វេសបុកខាងលើបានបង្ហោះបានបង្ហាញឱ្យឃើញអំពីសារឆ្លើយឆ្លងរបស់អ្នកកាន់គេហទំព័រហ្វេសបុករបស់លោក សម រង្ស៊ី ជាមួយនឹងក្រុមការងារម្នាក់ទៀត ដែលក្នុងនោះមានការ Forward នូវឯកសារអំពីផែនការលំអិត សំឡេងសារបញ្ជារបស់លោក សម រង្ស៊ី ក៏ដូចជាការណែនាំមួយចំនួនទៀតផងដែរ ដើម្បីឱ្យក្រុមការងាររបស់លោករៀបចំបង្កើតនូវវីដេអូដែលលោក សម រង្ស៊ី ចង់បាន។

គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលខណៈដែលលោក សម រង្ស៊ី បានចោទ និងធ្វើការវាយប្រហារយ៉ាងធ្ងន់ៗមកលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានរៀបចំផែនការសម្លាប់ លោក ហ៊ុក ឡង់ឌី ហើយលោក សម រង្ស៊ី ក៏បានបញ្ជាក់ទៀតថា ពេលនេះកូនប្រុសរបស់លោក ហ៊ុក ឡង់ឌី កំពុងតែរៀបចំផែនការដើម្បីសងសឹកឱ្យឪពុករបស់ខ្លួន។ ប៉ុន្តែបើងាកមកកាន់វីដេអូដែលបានបែកធ្លាយនេះវិញ គឺពិតជាអាចបញ្ជាក់បានយ៉ាងច្បាស់ថាសេណារីយ៉ោនៃការចោទប្រកាន់សាច់រឿងខាងលើនេះគឺពិតជាមិនមែនជារឿងពិតនោះទេ៕

យោងទៅតាមវីដេអូដែលទំព័រហ្វេសបុកខាងលើបានបង្ហោះបានបង្ហាញឱ្យឃើញអំពីសារឆ្លើយឆ្លងរបស់អ្នកកាន់គេហទំព័រហ្វេសបុករបស់លោក សម រង្ស៊ី ជាមួយនឹងក្រុមការងារម្នាក់ទៀត ដែលក្នុងនោះមានការ Forward នូវឯកសារអំពីផែនការលំអិត សំឡេងសារបញ្ជារបស់លោក សម រង្ស៊ី ក៏ដូចជាការណែនាំមួយចំនួនទៀតផងដែរ ដើម្បីឱ្យក្រុមការងាររបស់លោករៀបចំបង្កើតនូវវីដេអូដែលលោក សម រង្ស៊ី ចង់បាន។

អត្ថបទទាក់ទង