ខ្មែរប៉ុស្ដិ៍ Close

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងបង្កើតរោងចក្រចំនួន ៣កន្លែងថែមទៀត មានទុនវិនិយោគជាង ១៦លានដុល្លារអាមេរិក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 45
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងបង្កើតរោងចក្រចំនួន ៣កន្លែងថែមទៀត មានទុនវិនិយោគជាង ១៦លានដុល្លារអាមេរិក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងបង្កើតរោងចក្រចំនួន ៣កន្លែងថែមទៀត មានទុនវិនិយោគជាង ១៦លានដុល្លារអាមេរិក

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងបង្កើតរោងចក្រចំនួន៣កន្លែងថែមទៀតដែលមានទុនវិនិយោគជាង១៦លានដុល្លារអាមេរិក និងបង្កើតឱកាសការងារចំនួន៤៤២៨កន្លែង។

នៅក្នុងទំព័រហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- “HENGNAN INTERNATIONAL TRADING (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ១០៦ ភូមិត្រពាំងឫស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.០៩០កន្លែង។
២- “YU YUE HANDBAG CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥៤៧កន្លែង។
៣- “YA ZHI (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ១៨ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨០១កន្លែង៕

អត្ថបទទាក់ទង