អ្នកស្វែងរកការងារ ទទួលបានលទ្ធផលល្អពីវេទិកាការងារ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ
ក្នុងវេទិកាការងារ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរកឃើញអ្នកស្វែងរកការងារដែលទទួលលទ្ធផល ១៩នាក់ ជាប់ស្ថាពរ និង ២៦០នាក់ផ្សេងទៀត ជាប់សម្ភាសលើកទីមួយ ក្នុងកម្មវិធីវេទិកាការងារ នាថ្ងៃនេះ (ចំនួនអ្នកចូលរួម ៣១០នាក់ ស្រី ១៥៧) ដែលមានវត្តមានចូលរួម ចំនួន ១១ក្រុមហ៊ុន ក្នុងនោះ រួមមាន៖
– Noyakong Group ជាប់ស្ថាពរ ១១នាក់ និងជាប់សម្ភាសលើកទីមួយ ២០នាក់
– Super Duper ជាប់ស្ថាពរ ០២នាក់ និងជាប់សម្ភាសលើកទីមួយ ០២នាក់
– BS Land and Home ជាប់ស្ថាពរ ០២នាក់ និងជាប់សម្ភាសលើកទីមួយ ០៧នាក់
-Modern Intergrated Service ជាប់ស្ថាពរ ០៣នាក់ និងជាប់សម្ភាសលើកទីមួយ ០១នាក់
– Chip Mong Group ជាប់សម្ភាសលើកទីមួយ ១២៥នាក់
– Brown Coffee and Bakery ជាប់សម្ភាសលើកទីមួយ ០៤នាក់
– Ming Wuoy Group ជាប់សម្ភាសលើកទីមួយ ៣៥នាក់
– MJQ Education ជាប់សម្ភាសលើកទីមួយ ១៣នាក់
– Hattha Kaksekar Limited ជាប់សម្ភាសលើកទីមួយ ២២នាក់
– WB Finance Cambodia ជាប់សម្ភាសលើកទីមួយ ២៤នាក់
– Asianerial Advisory Int co., ltd ជាប់សម្ភាសលើកទីមួយ ០៧នាក់
សម្រាប់សិស្ស និស្សិត អ្នកស្វែងរកការងារធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្វែងរកការងារធ្វើ និងត្រូវការជ្រើសរើសកម្លាំងពលកម្ម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕