ឱកាសការងារជាង ១ពាន់កន្លែងពីក្រុមហ៊ុនធំៗចំនួន១០ ក្នុងវេទិកាការងារ នៅថ្ងៃទី៣០ ចុងខែនេះ
នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងសហការជាមួយក្រុមហ៊ុនធំៗចំនួន១០ រៀបចំវេទិកាការងារ ដើម្បីជ្រើសរើសកម្លាំងពលកម្ម ចំនួន ១,២២២ កន្លែង។
ក្រុមហ៊ុនទាំងនោះរួមមាន៖ AEON Cambodia, ABA Bank , Vital Premium Water, Ming Wuoy Group, Opennet Cambodia, Sabai Lottery, Master Suki Soup , AMK MFI , Meatophum Distribution Center , Modern Intergrated Service។
ដូច្នេះ សម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀម និងយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ ជាមួយអ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០៨៖០០ព្រឹក ដល់ម៉ោង ០៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕