ខ្មែរប៉ុស្ដិ៍ Close

ខេត្តកំពតលិចលង់ខ្លាំង! ពេលនេះអភិបាលខេត្តចុះដោយផ្ទាល់ទៅតំបន់រងគ្រោះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 33
ខេត្តកំពតលិចលង់ខ្លាំង! ពេលនេះអភិបាលខេត្តចុះដោយផ្ទាល់ទៅតំបន់រងគ្រោះ ខេត្តកំពតលិចលង់ខ្លាំង! ពេលនេះអភិបាលខេត្តចុះដោយផ្ទាល់ទៅតំបន់រងគ្រោះ

រហូតមកដល់រសៀលថ្ងៃសៅរ៍នេះ ខេត្តកំពតជាខេត្តទី៣ហើយ បន្ទាប់ពីខេត្តព្រះសីហនុ និងខេត្តរតនគិរី ដែលទទួលរងនូវការជន់លិចពីជំនន់ទឹកភ្លៀង។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្តកំពតបានដឹកនាំក្រុមការងារចុះទៅជួយដោយផ្ទាល់ដល់តំបន់រងគ្រោះ ដោយបាននាំមកជាមួយនូវគ្រឿងឧបភោគ​ បរិភោគមួយចំនួនដេីម្បីចែកជូនដល់បងប្អូនរងគ្រោះ​ ដេីម្បីជួយសម្រួលនូវទុក្ខលំបាក​ ក្នុងគ្រាជួបគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងនេះមានដូចជាមី ត្រីខ និងថវិកា៥០០,០០០៛។

លោកក៏បានផ្តាំផ្ញេីដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់រងគ្រោះ ត្រូវបង្កេីនការយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាព​ ពិសេសរក្សានូវអនាម័យ​ ព្រោះគ្រោះទឹកជំនន់កេីតឡេីងតែងបង្កអោយមានជាជំងឺអាសន្នរោគផ្សេងៗ​ ហេីយម្យ៉ាងទៀតត្រូវយកចិត្តទុកដាក់ចំពោះក្មេងតូចៗ​ មិនត្រូវបណ្តោយឲ្យលេងទឹក​ ឬនៅឆ្ងាយពីអាណាព្យាបាលឡេីយ៕

អត្ថបទទាក់ទង