ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រធានាធិបតីស្រីលង្កា នឹងអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 32
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រធានាធិបតីស្រីលង្កា នឹងអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រធានាធិបតីស្រីលង្កា នឹងអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា

នៅរសៀលថ្ងៃពុធទី៧ ខែសីហា ឆ្នាំ ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា នឹងអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ច កម្ពុជា-ស្រីលង្កា ដែលត្រូវធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។

ប្រធានាធិបតីស្រីលង្កា បានអញ្ជើញមកដល់កម្ពុជានៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរយៈពេល៤ ថ្ងៃចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីស្រីលង្កាមកកាន់កម្ពុជា នាពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ រវាងកម្ពុជា និងស្រីលង្កា។

គេហទំព័រ Facebook លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងផ្សាយ (Live) ពិធីនេះនៅម៉ោង៣:០០នាទីរសៀល ពីសណ្ឋាគារសូហ្វីតែល ភ្នំពេញ៕

អត្ថបទទាក់ទង