ខ្មែរប៉ុស្ដិ៍ Close

សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 92
សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងក្របខណ្ឌនៃការឈានឡើងរបស់សង្គមជាតិយើង រាជរដ្ឋាភិបាលតែងចាត់ទុកថា សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រ វិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភី ១,៤៦៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា គេមិនអាចមានការអភិវឌ្ឍមួយដោយគ្មានស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមនោះទេ ដូច្នេះតាមរយៈសេនាធិការនៃរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដែលនៅតែជាចំណុចស្នូលនៃសន្តិសុខផ្ទៃក្នុងរបស់ប្រទេសជាតិយើង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានធ្វើការរំលឹកសារជាថ្មីថា សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម នៅតែជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសរបស់យើងដូចនេះ ក្រសួងមហាផ្ទៃ និងនគរបាលគឺជាប្រតិបត្តិករយ៉ាងសំខាន់នៅក្នុងការងារនេះ។ ទន្ទឹមនឹងនោះដែរ លោកក៏បានអំពាវនាវឱ្យយកចំណេះដឹងដែលបានសិក្សាទៅអនុវត្តជាក់ស្តែងដើម្បីបម្រើដល់ការងារសន្តិសុខរបស់សង្គមជាតិយើងផងដែរ៕

អត្ថបទទាក់ទង