អាជ្ញាធរជាតិអប្សរា និងមូលនិធិបរិស្ថានAEON ជប៉ុន រួមគ្នាដាំដើមឈើនៅរមណីយដ្ឋានអង្គរ
នាព្រឹកថ្ងៃទី០៤ ខែសីហាឆ្នាំ២០១៩ នេះ អាជ្ញាធរជាតិអប្សរានិងមូលនិធិបរិស្ថានAEON ជប៉ុន ដោយមានការចូលរួមពីនិស្សិតអន្តរជាតិមកពីសាកលវិទ្យាល័យនៃបណ្តាប្រទេសអាស៊ាន កូរ៉េ ចិន និងជប៉ុន ចំនួន១០ ប្រទេស បានរួមគ្នាដាំដើមឈើឡើងវិញសរុប ៥០០ដើម នៅបរិវេណខាងត្បូងប្រាសាទបន្ទាយក្តី ។ ក្នុងឱកាសនោះ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ការចូលរួមពីអ្នកពាក់ពន្ធ័ទាំងអស់រួមមានមានព្រះសង្ឃ ប្រជាជន សិស្សានុសិស្ស ស្ថាប័នរដ្ឋនិ ងឯកជន ភ្ញៀវទេសចរជាតិនិងអន្តរជាតិគឺជាកម្លាំងចលករដ៏សំខាន់បំផុតក្នុងការដាំដើមឈើឡើងវិញនៅអង្គរ ព្រោះវាអាចបណ្តុះនូវទឹកចិត្តស្រលាញ់ និងការយល់អំពីតម្លៃ និងអត្ថប្រយោជន៍ដើមឈើចំពោះការអភិរក្សប្រាសាទ និងជីវិតមនុស្ស និងជំរុញការចូលរួមថែរក្សាបេតិកភណ្ឌទាំងអស់គ្នា។
រយៈពេល២ខែប៉ុណ្ណោះ ក្រោមយុទ្ធនាការដាំដើមឈើឡើងវិញ ដើមឈើចំនួន២ម៉ឺនដើម ត្រូវបានដាំឡើងវិញ ហើយកូនឈើចំនួន៤ម៉ឺនដើម ត្រូវបានចែកជូនប្រជាជន និងស្ថាប័ននានាដើម្បីដាំឡើងវិញនៅក្នុងខេត្តសៀមរាប និងតាមបណ្តាខេត្តដទៃទៀតផងដែរ៕
អត្ថបទ និងរូបភាព៖ ទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា