ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាស្តារប្រឡាយបង្ហូរទឹកភ្លៀងនៅផ្នែកខាងក្រៅកសិន្ធុប្រាសាទអង្គរវត្តដើម្បីសម្រួលលំហូរទឹកនារដូវវស្សា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 50
អាជ្ញាធរជាតិអប្សរាស្តារប្រឡាយបង្ហូរទឹកភ្លៀងនៅផ្នែកខាងក្រៅកសិន្ធុប្រាសាទអង្គរវត្តដើម្បីសម្រួលលំហូរទឹកនារដូវវស្សា អាជ្ញាធរជាតិអប្សរាស្តារប្រឡាយបង្ហូរទឹកភ្លៀងនៅផ្នែកខាងក្រៅកសិន្ធុប្រាសាទអង្គរវត្តដើម្បីសម្រួលលំហូរទឹកនារដូវវស្សា

ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា បាននិងកំពុងស្ដារប្រឡាយបង្ហូរទឹកភ្លៀងជុំវិញកសិន្ធុប្រាសាទអង្គរវត្តដើម្បីសម្រួលដល់លំហូរទឹកភ្លៀងនារដូវវស្សា។ ការងារនេះធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា ប្រឡាយបង្ហូរទឹកភ្លៀងទាំងនោះ មានស្លឹកឈើ សំរាម ក៏ដូចជាកំណកដី ដែលធ្វើឱ្យស្ទះពេលមានភ្លៀងនារដូវវស្សា។

ក្រៅពីការស្ដារប្រឡាយបង្ហូរទឹក ក្រុមការងារក៏នឹងធ្វើការភ្ជាប់ចន្លោះប្រឡាយនេះដើម្បីបង្ការការចូលចតរថយន្ដ យានជំនិះផ្សេងៗ ក៏ដូចជាការលក់ដូរ ហើយបានបោះសំរាមដោយគ្មានសណ្ដាប់ធ្នាប់ ដែលការណ៍នេះប៉ះពាល់ដល់បរិស្ថានក្នុងរមណីយដ្ឋានអង្គរយ៉ាងធ្ងន់ធ្ងរ។

រមណីយដ្ឋានអង្គរជាដួងព្រលឹងជាតិខ្មែរ ដែលកូនខ្មែរគ្រប់ៗរូប ត្រូវចូលរួមថែរក្សាកេរដំណែលនេះឱ្យបានគង់វង្សទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ដូច្នេះអាជ្ញាធរជាតិអប្សរា ជឿជាក់ថាបងប្អូនប្រជាពលរដ្ឋនឹងចូលមកកម្សាន្តក្នុងរមណីយដ្ឋាននេះប្រកបដោយស្មារតីទទួលខុសត្រូវ និងទុកដាក់វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ៕