ខ្មែរប៉ុស្ដិ៍ Close

តើ​កាំភ្លើង​ទំនើប​ទាំង​៣៥​ដើម ដែល​បម្រុង​នាំ​ទៅ​វៀតណាម​ជា​ប្រភេទ​អ្វីខ្លះ​?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 124
តើ​កាំភ្លើង​ទំនើប​ទាំង​៣៥​ដើម ដែល​បម្រុង​នាំ​ទៅ​វៀតណាម​ជា​ប្រភេទ​អ្វីខ្លះ​? តើ​កាំភ្លើង​ទំនើប​ទាំង​៣៥​ដើម ដែល​បម្រុង​នាំ​ទៅ​វៀតណាម​ជា​ប្រភេទ​អ្វីខ្លះ​?

កាំភ្លើង​ទំនើប​ចំនួន​ ៣៥ដើម ដែល​បង្កប់​នៅ​ក្នុង​ទំនិញ បម្រុង​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ត្រូវ​បាន​កម្លាំង​គយ និង​រដ្ឋាករ សហការ​ជាមួយ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​មនុស្ស​ពីរ នៅ​ចំណុច​ភូមិ​ក្រវៀន​ជើង ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី២៨ ខែ​តុលា ឆ្នាំ​២០១៨​។

កាំភ្លើង​ទាំង​៣៥ដើម មាន​ប្រភេទ​ដូចជា៖

១- RETAY, G19C ប្រភេទ​ប្រើ​គ្រាប់​ពិត bol ជ័រ​ចំនួន ០៣​ដើម។

២- SENTETIEN F99T ប្រភេទ​ប្រើ​គ្រាប់​ពិត bol ជ័រ​ចំនួន ០៥​ដើម។

៣- GAMOPT85 ប្រភេទ​ប្រើ​ហ្គាស​គ្រាប់​ជ័រ​ចំនួន ០៣​ដើម។

៤- SMETWESSON, P9C ប្រភេទ​ប្រើ​ហ្គាស​គ្រាប់​ជ័រ​ចំនួន ០៥​ដើម។

៥- ZORAKI, 914 ប្រភេទ​ប្រើ​ហ្គាស​គ្រាប់​ជ័រ ០៥​ដើម។

៦- WALTHER, CP99 ប្រភេទ​ប្រើ​ហ្គាស​គ្រាប់​ជ័រ​ចំនួន ០៣​ដើម។

៧- M84 ប្រភេទ​ប្រើ​ហ្គាស​គ្រាប់​ជ័រ​ចំនួន ០៨​ដើម។

៨- RETAY, P114 ប្រភេទ​ប្រើ​ហ្គាស​គ្រាប់​ជ័រ​ចំនួន ០៣​ដើម។

ជន​សង្ស័យ​ដែល​ឃាត់​ខ្លួន​មាន​ដូចជា៖​

១- ឈ្មោះ ប៉ែន អឿមសុង ភេទ​ប្រុស អាយុ​២៩ឆ្នាំ រស់​នៅ​ភូមិ​ធម្មយុទ្ធ ឃុំ​ផ្អេ​ស្រុក​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង​។

២- ឈ្មោះ ជួន ចាន់ ភេទ​ប្រុស អាយុ​២៦ឆ្នាំ រស់​នៅ​ភូមិ​ធ្លក សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ។

វត្ថុ​តាំង ​និង​ជន​សង្ស័យ​ទាំងពីរ​នាក់ ត្រូវ​បាន​នាំ​ខ្លួន​ទៅកាន់​ទីបញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ត្បូងឃ្មុំ​ដើម្បី​ចាត់​ការ​តាម​នីតិវិធី។

តាម​ការ​ឆ្លើយ​សារភាព​របស់​ជន​សង្ស័យ​បាន​ឲ្យ​ដឹង​ថា កាំភ្លើង​ទាំងនេះ​ខ្លួន​បាន​សាង​ពី​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​នៅ​ផ្សារ​អូឡាំពិក លាយ​ឡំ​ជាមួយ​ទំនិញ​ចម្រុះ ដោយ​មិន​បាន​ដឹង​ថា ជា​អាវុធ​ទេ។ ហើយ​ទំនិញ​ដែល​ដឹក​នោះ គឺ​ខ្លួន​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ទន្លេ​ចាម បាន​ចំនួន​៤​ជើង​ហើយ ក៏​ត្រូវ​សមត្ថកិច្ច​គយ​ចាប់​ឃាត់​តែ​ម្តង​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី២៥ ខែ​តុលា ឆ្នាំ​២០១៨ កម្លាំង​គយ​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ជាប់​ព្រំដែន​កម្ពុជា បាន​រក​ឃើញ​កាំភ្លើង​ចំនួន ១៨ដើម ដែល​ដាក់​ក្នុង​កេស​ក្រដាស​បង្កប់​ក្រោម​ផ្កា ដើម្បី​នាំចូល​មក​កម្ពុជា​។ ប៉ុន្តែ​សមត្ថកិច្ច​ថៃ​ មិន​បាន​បង្ហាញ​អំពី​អត្ត​សញ្ញាណ​អ្នក​ដែល​ពាក់ព័ន្ធ​នោះ​ទេ​។

បើ​តាម​សមត្ថកិច្ច​កម្ពុជា​នៅ​ច្រក​ព្រំដែន​បាន​ឲ្យដឹង​ថា កាំភ្លើង​ទាំង​ ១៨ដើម ដែល​គយ​ថៃ​ចាប់ គឺ​ជា​ប្រភេទ​កាំភ្លើង​ដូច​ទៅ​នឹង​កាំភ្លើង​ដែល​គយ និង​រដ្ឋាករ​កម្ពុជា ចាប់​បាន​ចំនួន ៣៥ដើម​នៅ​ចំណុច​ភូមិ​ក្រវៀន​ជើង ឃុំ​ជាំ​ក្រវៀន ស្រុក​មេ​មត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ល្ងាច​ថ្ងៃ​ទី២៨ ខែ​តុលា ឆ្នាំ​២០១៨​៕

ប្រភព៖ ខ្លីៗ

អត្ថបទទាក់ទង