ខ្មែរប៉ុស្ដិ៍ Close

លោក សាន្ត ប៊ុនធឿន ធ្វើលិខិតសុំទោសជាសាធារណៈនូវការបកស្រាយខុសរបស់ខ្លួនទៅលើចំណាត់ការរបស់កងរាជអាវុធហត្ថ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ ឯកសារ 40
លោក សាន្ត ប៊ុនធឿន ធ្វើលិខិតសុំទោសជាសាធារណៈនូវការបកស្រាយខុសរបស់ខ្លួនទៅលើចំណាត់ការរបស់កងរាជអាវុធហត្ថ លោក សាន្ត ប៊ុនធឿន ធ្វើលិខិតសុំទោសជាសាធារណៈនូវការបកស្រាយខុសរបស់ខ្លួនទៅលើចំណាត់ការរបស់កងរាជអាវុធហត្ថ

អម្បាញ់មិញនេះ លោក សាន្ត ប៊ុនធឿន ដែលគេស្គាល់ថាជាចាងហ្វាងកាសែតសម្លេងស្នេហាជាតិ ហើយឧស្សាហ៍ធ្វើការផ្សាយបន្តផ្ទាល់តាមហ្វេសប៊ុកធ្វើការរិះគន់មិនសំចៃមាត់ អមដោយការបរិភោគគ្រឿងស្រវឹង និងភាគច្រើនមិនមានមូលដ្ឋានច្បាស់លាស់នោះ ពេលនេះបានចេញមុខធ្វើលិខិតសុំទោសជាសាធារណៈហើយ បន្ទាប់ពីមានការព្រមាននឹងអនុវត្តផ្លូវច្បាប់ពីសំណាក់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា រួចមក។

ប៉ុន្តែរហូតមកដល់ពេលនេះ សារព័ត៌មានខ្មែរប៉ុស្តិ៍យើងនៅមិនទាន់ដឹងពីជំហររបស់កងរាជអាវុធហត្ថយ៉ាងណានៅឡើយនោះទេ។ សូមបញ្ជាក់ថាភ្លាមៗ កងរាជអាវុធហត្ថបានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីតួនាទី និងភារកិច្ចរបស់ខ្លួនដែលជាជំនួយរបស់អំណាចតុលាការ និងមានភារកិច្ចធ្វើការត្រួតពិនិត្យបទឧក្រិដ្ឋ បទមជ្ឈឹម និងបទលហុ កំណត់អត្តសញ្ញាណ និងចាប់ជនល្មើសព្រមទាំងប្រមូលភស្តុតាង

ខាងក្រោមនេះជាលិខិតសុំទោសជាសាធារណៈរបស់លោកចាងហ្វាងរូបនេះ៖

អត្ថបទទាក់ទង