លោក សាន្ត ប៊ុនធឿន ធ្វើលិខិតសុំទោសជាសាធារណៈនូវការបកស្រាយខុសរបស់ខ្លួនទៅលើចំណាត់ការរបស់កងរាជអាវុធហត្ថ
អម្បាញ់មិញនេះ លោក សាន្ត ប៊ុនធឿន ដែលគេស្គាល់ថាជាចាងហ្វាងកាសែតសម្លេងស្នេហាជាតិ ហើយឧស្សាហ៍ធ្វើការផ្សាយបន្តផ្ទាល់តាមហ្វេសប៊ុកធ្វើការរិះគន់មិនសំចៃមាត់ អមដោយការបរិភោគគ្រឿងស្រវឹង និងភាគច្រើនមិនមានមូលដ្ឋានច្បាស់លាស់នោះ ពេលនេះបានចេញមុខធ្វើលិខិតសុំទោសជាសាធារណៈហើយ បន្ទាប់ពីមានការព្រមាននឹងអនុវត្តផ្លូវច្បាប់ពីសំណាក់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស