ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រៀបខ្លួនជាក្មេងរពិស​ម្នាក់មិន​រានឹងឧបសគ្គឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 80
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រៀបខ្លួនជាក្មេងរពិស​ម្នាក់មិន​រានឹងឧបសគ្គឡើយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រៀបខ្លួនជាក្មេងរពិស​ម្នាក់មិន​រានឹងឧបសគ្គឡើយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​រសៀល​ថ្ងៃទី​១៦កក្កដា​នេះ បានបញ្ជាក់​ពី​មូលហេតុរបួស​ស្មាខាង​ស្តាំរបស់​លោកកាល​ពីសប្តាហ៍​កន្លង​មកដោយ​សារ​បញ្ហាដួល​កង់ប្រណាំង​ពេល​កំពុង​ជិះហាត់​ប្រាណ។ ទោះ​យ៉ាង​ណា​ លោកមិន​បាន​ខ្លាច​រអានឹង​ការ​ជិះ​កង់​ប្រណាំង​ហាត់​ប្រាណ​ឡើយ។ លោកនាយករដ្ឋមន្ត្រីបាន​ធៀប​ខ្លួន​ទៅនឹង​ក្មេងប្រុស​ម្នាក់​ដែល​រពិល​មិន​ងាយ​រាងចាល ពោលគឺមិនរានឹងឧបសគ្គឡើយ។

សំណេរ​ក្នុង​ទំព័រហ្វេសប៊ុក​ផ្លូវការលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖ មានបងប្អូនយើងមួយចំនួនមានការងឿងឆ្ងល់ថា (ហេតុអ្វីបានខ្ញុំគ្រេចស្មា)? ចម្លើយខ្លីរបស់ខ្ញុំមកពីខ្ញុំ(រពឹស)។ មកពីហ្សឺណែវ ប្រទេសស្វីស នៅព្រឹកថ្ងៃសៅរ៍ត្រៀមទៅវាយកូនគោលនៅព្រឹកថ្ងៃអាទិត្យ។

ក្រោកពីសម្រាកថ្ងៃរសៀលនឹកឃើញចង់រៀនជិះកង់ប្រណាំង ក៏រៀបចំខ្លួនជិះកង់តាមក្បួនខ្នាតមានទាំងមួកសុវត្តិភាពផង។ ជិះកង់បានប្រហែល ៥០នាទី ដល់ពេលត្រូវឈប់ព្រោះបែកញើសខ្លាំង ហើយពេលកង់ស្ទើរតែអស់ល្បឿនបែជាកង់ដួលទៅលើស្មៅធ្វើឱ្យខ្ញុំគ្រេចស្មាខាងស្តាំ។

សុំបញ្ជាក់ថា កង់ដែលខ្ញុំជិះនេះជាប្រភេទកង់ប្រណាំងដែលទើបទិញមកសម្រាប់ការហាត់របស់ខ្ញុំ ដើម្បីឈានទៅចុះឈ្មោះជាកីឡាករប្រណាំងកង់សម្រាប់មនុស្សចាស់ តែខ្ញុំផ្តាំថា អាយុលើសពី ៥០ឆ្នាំ គួរកុំជិះកង់ប្រភេទនេះនាំគ្រោះថ្នាក់ ឬឈឺខ្លួនដូចខ្ញុំនេះស្រាប់។

ក្មេងរពឹសមិនងាយរាងចាលទេ តែចាស់រពឹសឆាប់រាងចាលណាស់។ មានឡានមានម៉ូតូជិះតែមកគ្រោះថ្នាក់ដោយសារកង់មកពី(រពឹស)៕

អត្ថបទទាក់ទង