ខ្មែរប៉ុស្ដិ៍ Close

ព្រឹកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជិតពីរម៉ឺននាក់នៅខេត្តកំពង់ស្ពឺ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 51
ព្រឹកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជិតពីរម៉ឺននាក់នៅខេត្តកំពង់ស្ពឺ ព្រឹកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជិតពីរម៉ឺននាក់នៅខេត្តកំពង់ស្ពឺ

នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន ១៧,៦២១នាក់ មកពីរោងចក្រសហគ្រាសចំនួន២៣ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

រោងចក្រសហគ្រាសដែលអនុញ្ញាតអោយកម្មករ កម្មការិនី មកជួបសំណេះសំណាលជាមួយលោកនាយករដ្ឋមន្ត្រី នៅព្រឹកនេះ គឺមានរោងចក្រដែលវិនិយោគមកពីប្រទេសចិនចំនួន១៨ កូរ៉េចំនួន៤ និងសិង្ហបុរីចំនួន១។

ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៧, ផលិតស្បែកជើងចំនួន៥, ផលិតកាបូបចំនួន៥, ផលិតសម្ភារៈធ្វើដំណើរចំនួន៣, ផលិតខ្សែរូតចំនួន១, ផលិតប្រដាប់សម្រាប់ព្យួរសម្លៀកបំពាក់ចំនួន១ និងផលិតតង់ចំនួន១ ហើយផលិតផលផលិតនៅរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស៕

អត្ថបទទាក់ទង