សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោក ដូណាល់ ត្រាំ ប្រើពាក្យ American First កម្ពុជាដាក់ Peace First បានសេចក្តីថាអាទិភាពធំជាងគេគឺសន្តិភាព បើគ្មានសន្តិភាពទេ យើងមិនអាចធ្វើការអភិវឌ្ឍរីកចម្រើនទៅមុខរួចឡើយ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស និងនិស្សិតបញ្ចប់ការសិក្សា នៅវិទ្យាស្ថានជាតិអប់រំឆ្នាំ២០១៦-២០១៧ ចំនួន ១,៦៣០នាក់។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែលយើងសម្រេចបាននៅថ្ងៃនេះ គឺដោយសារកម្ពុជាមានសុខ សន្តិភាព ដែលផ្តល់ឱកាសអោយគរុនិសិ្សតយើងបានសិស្សារៀនសូត្ររហូតទទួលបានជោគជ័យជាបន្តបន្ទាប់។
គួរបញ្ជាក់ថា កន្លងមក សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ធ្លាប់បានលើកឡើងផងដែរពីគុណតម្លៃនៃសុខសន្តិភាពដែលវាផ្សាភ្ជាប់យ៉ាងជិតស្និទ្ធនឹងការអភិវឌ្ឍ ហើយលោកធ្លាប់បានថ្លែងថាទោះក្នុងតម្លៃណាក៏ដោយត្រូវតែថែរក្សាការពារសុខសន្តិភាពឱ្យបានសម្រាប់យុវជនជំនាន់ក្រោយ៕