ខ្មែរប៉ុស្ដិ៍ Close

    សម្ដេចតេជោ ហ៊ុន សែន៖ ជំងឺកូវីដ-១៩ មិនអាចរារាំងដល់ការអភិវឌ្ឍរបស់កម្ពុជាបានទេ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1041
    សម្ដេចតេជោ ហ៊ុន សែន៖ ជំងឺកូវីដ-១៩ មិនអាចរារាំងដល់ការអភិវឌ្ឍរបស់កម្ពុជាបានទេសម្ដេចតេជោ ហ៊ុន សែន៖ ជំងឺកូវីដ-១៩ មិនអាចរារាំងដល់ការអភិវឌ្ឍរបស់កម្ពុជាបានទេ

    សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីមានវត្តមានជំងឺកូវីដ-១៩ កំពុងវាយលុកទូទាំងពីភពលោក ពិសេសនៅកម្ពុជាយើងក៏ដោយ ក៏ជំងឺកូវីដ-១៩ មិនអាចរារាំងដល់ការអភិវឌ្ឍរបស់កម្ពុជាបានឡើយ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១(ឧត្ដុង្គ – ភ្នំពេញ) ដែលពិធីធ្វើនៅក្នុងខេត្តកំពង់ស្ពឺ។

    សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការអភិវឌ្ឍទាំងឡាយនៅលើទឹកដីកម្ពុជានេះគឺសម្រាប់ផលប្រយោជន៍យើងទាំងអស់គ្នា ហើយសម្តេចក៏សូមអរគុណដល់មិត្តចិនដែលនៅតែបន្តគម្រោងអភិវឌ្ឍនៅកម្ពុជាទោះបីជាមានការរាតត្បាតពីជំងឺកូវីដ-១៩ក៏ដោយ៕

    អត្ថបទទាក់ទង