ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បបួលមេឧទ្ទាម សម រង្ស៊ី ស្បថឱ្យស្លាប់ទាំងក្រុម រឿងចោទថា អ្នកទៅគាំទ្រលោកនៅស្វីស ត្រូវបានជួល

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 174
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បបួលមេឧទ្ទាម សម រង្ស៊ី ស្បថឱ្យស្លាប់ទាំងក្រុម រឿងចោទថា អ្នកទៅគាំទ្រលោកនៅស្វីស ត្រូវបានជួល លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បបួលមេឧទ្ទាម សម រង្ស៊ី ស្បថឱ្យស្លាប់ទាំងក្រុម រឿងចោទថា អ្នកទៅគាំទ្រលោកនៅស្វីស ត្រូវបានជួល

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបបួលមេឧទ្ទាម សម រង្ស៊ី មេដឹកនាំចលនាក្រៅច្បាប់នៅក្រៅប្រទេស ស្បថដាក់ជីវិតទាំងក្រុមតែម្តង ចំពោះការចោទប្រកាន់ថា អ្នកដែលទៅគ្រាំទ្រលោករាប់ពាន់នាក់ នៅប្រទេសស្វីសថា ត្រូវបានជួលក្នុងតម្លៃ២០០ ដល់២០០០ដុល្លារក្នុងម្នាក់ៗ។

ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើឡើង ក្នុងឱកាសដែល បានអញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរ នៅប្រទេសស្វីសជាង១២០០នាក់ នាយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ។

ការបបួលស្បថនេះ ធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី បានលើកឡើងលើ Facebook របស់លោកថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានជួលមនុស្សឲ្យមកស្វាគមន៍ ដោយឲ្យកម្រៃពី ២០០ ដុល្លារ ទៅ ២០០០ ដុល្លារ ម្នាក់ អាស្រ័យលើមកពីជិត-ឆ្ងាយ។

នៅចំពោះមុខអ្នកគាំទ្រទាំងនោះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានរិះគន់មិនចំឈ្មោះតែទំនងជាសម្តៅទៅកាន់មេឧទ្ទាម សម រង្ស៊ី ដែលបានចោទប្រកាន់ទៅលើអ្នកគាំទ្រ របស់លោកនៅក្រៅប្រទេស។ លោកចាត់ទុកថា ការចោទប្រកាន់នេះ គឺជាការប្រមាថ។

លោកនាយករដ្ឋមន្ត្រី បាននាំប្រជាពលរដ្ឋខ្មែរដែលមកជួបលោកស្បថឱ្យស្លាប់ទាំងអស់គ្នា បើសិនជំនួបនេះមានការជួល ឬទិញដូរនោះ។ ផ្ទុយទៅវិញបើមិនមានការជួល ឬទិញដូរ គឺឱ្យអ្នកចោទនោះស្លាប់ដូចគ្នាផងដែរ។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា ការជួបគ្នារវាងលោក និងប្រជាពលរដ្ឋខ្មែរនៅអឺរ៉ុប គឺជាការរត់រកគ្នានៃឈាមខ្មែរដូចគ្នា៕

អត្ថបទទាក់ទង