ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ លទ្ធិប្រជាធិបតេយ្យត្រូវដើរទន្ទឹមនឹងនីតិរដ្ឋ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 857
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ លទ្ធិប្រជាធិបតេយ្យត្រូវដើរទន្ទឹមនឹងនីតិរដ្ឋលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ លទ្ធិប្រជាធិបតេយ្យត្រូវដើរទន្ទឹមនឹងនីតិរដ្ឋ

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅក្នុងនិយាមនៃការអនុវត្តជាសកល លទ្ធិប្រជាធិបតេយ្យត្រូវតែដើរទន្ទឹមនឹងនីតិរដ្ឋ ការអនុវត្តប្រជាធិបតេយ្យដោយគ្មាននីតិរដ្ឋ នឹងនាំទៅជាអនាធិបតេយ្យ។ លោកបានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំទៀងទាត់ លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅប្រទេសស្វីស នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ម៉ោងនៅកម្ពុជា។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាចង់ឱ្យតួអង្គទាំងអស់នៅក្នុងកិច្ចដំណើរការប្រជាធិបតេយ្យ មានការទទួលខុសត្រូវ ធ្វើការរិះគន់ដោយស្ថាបនា មិនអុជអាល និងមិនបង្កើតការស្អប់រវាងជាតិខ្មែរ និងខ្មែរ ដែលនាំមកវិញនូវសង្រ្គាមស៊ីវិល។

    លោកបានបន្តថា គណបក្សនយោបាយទាំងអស់ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតត្រូវ ទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នា។ បទពិសោធន៍នៃសង្រ្គាមបំផ្លិចបំផ្លាញរាប់ទសវត្សរ៍បានទូន្មានយើងថា ទោះជាតម្លៃណាក៏ដោយ កម្ពុជាត្រូវតែបន្តរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម៕

    អត្ថបទទាក់ទង