ខ្មែរប៉ុស្ដិ៍ Close

ពីប្រទេសដែលល្បីក្នុងការប្រើអាវុធដើម្បីដណ្តើមអំណាចគ្នា និងក្នុងការផ្លាស់ប្តូររដ្ឋាភិបាល កម្ពុជាបានក្លាយជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ រៀបចំការបោះឆ្នោតដោយទៀងទាត់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 32
ពីប្រទេសដែលល្បីក្នុងការប្រើអាវុធដើម្បីដណ្តើមអំណាចគ្នា និងក្នុងការផ្លាស់ប្តូររដ្ឋាភិបាល កម្ពុជាបានក្លាយជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ រៀបចំការបោះឆ្នោតដោយទៀងទាត់ ពីប្រទេសដែលល្បីក្នុងការប្រើអាវុធដើម្បីដណ្តើមអំណាចគ្នា និងក្នុងការផ្លាស់ប្តូររដ្ឋាភិបាល កម្ពុជាបានក្លាយជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ រៀបចំការបោះឆ្នោតដោយទៀងទាត់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ពីប្រទេសដែលល្បីក្នុងការប្រើអាវុធដើម្បី ដណ្តើមអំណាចគ្នា និងក្នុងការផ្លាស់ប្តូររដ្ឋាភិបាល ឥឡូវនេះ កម្ពុជាបានក្លាយជាប្រទេសដែល គ្រប់គ្រងដោយនីតិរដ្ឋ ហើយគោរពយ៉ាងមុតមាំនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សជាមួយនឹងការរៀបចំការបោះឆ្នោតដោយទៀងទាត់ សេរី និងយុត្តិធម៌ដើម្បីផ្តល់សិទ្ធិឱ្យ ប្រជាជនអាចជ្រើសរើសមេដឹកនាំប្រទេស។

លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទកថា បើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការពុះពារ និងការប្រឹងប្រែងដើម្បីរស់ឡើងវិញ ស្តារ កសាង និងអភិវឌ្ឍជាតិក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ កម្ពុជាសម្រេចបាននូវការកែប្រែមុខមាត់ដែលគ្មានអ្នកណាអាចនឹកស្មានដល់។ ពេលនេះប្រជាជាតិកម្ពុជាកំពុងតែសប្បាយរីករាយទទូលផលពីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់ខ្លួន។ កម្ពុជាគឺជាករណីជោគជ័យសំ ខាន់មួយរបស់ប្រទេសដែលធ្លាប់ត្រូវបានញាំញីដោយសង្រ្គាម ហើយសម្រេចបាននូវការផ្លាស់ ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ៕

អត្ថបទទាក់ទង