ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧,៧% ប្រកបដោយបរិយាប័ន្ន និងសមធម៌

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 14
កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧,៧% ប្រកបដោយបរិយាប័ន្ន និងសមធម៌ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧,៧% ប្រកបដោយបរិយាប័ន្ន និងសមធម៌

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅក្នុងឆ្នាំ២០១៩នេះ កម្ពុជាបានធ្វើបច្ចុប្បន្នភាពលើកទី៣រួចមកហើយ រួចជាស្ថាពរនូវយុទ្ធសាស្រ្តសមាហរណកម្មកម្ពុជា ២០១៩-២០២៣ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍរបស់កម្ពុជា ក៏ដូចជាឆ្លើយតបទៅនឹងបរិការបច្ចុប្បន្ន និងអនាគតនៃពាណិជ្ជកម្មតំបន់ និងពិភពលោក។ ជាលទ្ធផលពីកិច្ចខិតខំប្រឹងប្រែងខាងលើ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧,៧% ប្រកបដោយបរិយាប័ន្ន និងសមធម៌ក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ។

លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទកថា បើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា បានឆ្លងផុតពីឋានៈជាប្រទេសចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបជាផ្លូវការនៅឆ្នាំ២០១៥។ សម្រាប់ឆ្នាំ ២០១៨កន្លងទៅនេះ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជា សម្រេចបាន ៧,៥% និងត្រូវបានព្យាករណ៍ថា នឹងអាចបន្តរក្សាបានក្នុងរង្វង់ ៧%ប្រចាំឆ្នាំ សម្រាប់រយៈពេលមធ្យមទៅមុខ អត្រានៃ ភាពក្រីក្របានធ្លាក់ចុះពី ៥៣,២% នៅឆ្នាំ២០០៤ មកនៅក្រោម១០% នៅឆ្នាំ២០១៨។ ជាមួយគ្នានេះ កម្ពុជាបានធ្វើពិពិធកម្មទាំងផលិតផល និងទីផ្សារ ដែលក្នុងនោះការនាំចេញរបស់កម្ពុជា បានកើនឡើងពី៥៧០០លានដុល្លារ ស្មើនឹង ៤០,៥% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០១២ មកដល់ ១៣ពាន់លានដុល្លារ ស្មើនឹង ៥៣,២% នៃផលិតផលសរុប នៅឆ្នាំ២០១៨ និងបានធ្វើពិពិធកម្មបន្តិចម្តងៗពីការនាំចេញសំលៀកបំពាក់ ទៅផលិតផលផ្សេងទៀត៕

អត្ថបទទាក់ទង