ខ្មែរប៉ុស្ដិ៍ Close

លោក គួច ចំរើន ឡើងប្តេជ្ញាគោលការទាំង ១៣ចំណុច ក្នុងការបំពេញភារកិច្ចកសាងអភិវឌ្ឍន៍ជូនប្រជាជនក្នុងខេត្តព្រះសីហនុ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 50
លោក  គួច ចំរើន ឡើងប្តេជ្ញាគោលការទាំង ១៣ចំណុច ក្នុងការបំពេញភារកិច្ចកសាងអភិវឌ្ឍន៍ជូនប្រជាជនក្នុងខេត្តព្រះសីហនុ លោក គួច ចំរើន ឡើងប្តេជ្ញាគោលការទាំង ១៣ចំណុច ក្នុងការបំពេញភារកិច្ចកសាងអភិវឌ្ឍន៍ជូនប្រជាជនក្នុងខេត្តព្រះសីហនុ

កាលពីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៩ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញប្រកាសផ្ទេរតំណែងអភិបាលខេត្តព្រះសីហនុ ដោយ លោក គួច ចំរើន មកពីខេត្តកំពង់ចាម ត្រូវតែងតាំងជាអភិបាលខេត្តព្រះសីហនុវិញ ខណ:ជំនួស លោក យន្ត មីន ដែលត្រូវ បានតែងតាំងជា រដ្ឋលេខាធិការ ក្រសួង ការពារ ជាតិ វិញ។

នៅចំពោះមុខថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើននាក់ លោក គួច ចំរើន បានថ្លែងប្តេជ្ញាក្នុងការបំពេញភារកិច្ចកសាងអភិវឌ្ឍន៍ជូនប្រជាជនក្នុងខេត្តព្រះសីហនុ ឲ្យកាន់តែល្អប្រសើរតបតាមការ ចង់បាន និងកំពុងសម្លឹងមើលពីគ្រប់មជ្ឈដ្ឋានលើទឹកដីខេត្តទេសចរណ៍ដ៏ស្មុគស្មាញមួយនេះ។

លោក គួច ចំរើន បានបញ្ជាក់ថា ដើម្បីជាសក្ខីភាពឆ្លើយតបនឹងការផ្តល់នូវការគាំទ្រ និងជំនឿជឿជាក់ប្រកបដោយទំនុកចិត្តពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ខ្ញុំបាទសូមអនុញ្ញាតធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម៖

ទី១៖ ប្តេជ្ញាខិតខំអនុវត្តអោយបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាពខ្ពស់។
ទី២៖ ប្តេជ្ញាគោរពគាំទ្រ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ទី៣៖ ខិតខំគោរព និងអនុវត្តតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរាល់ការផ្តល់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងនានាឱ្យបានល្អ ដើម្បីពង្រឹងការគ្រប់គ្រងដឹកនាំប្រកបដោយប្រសិទ្ធភាពតម្លាភាពក្នុងការបំពេញភារកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ទី៤៖ បន្តការខិតខំទប់ស្កាត់ លុបបំបាត់រាល់បាតុភាពអសកម្មនានាទាំងឡាយដែលធ្វើឱ្យប៉ះពាល់ បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋចូលរួមចំណែកលើកកំពស់ជីវភាព រស់នៅ សុខមាលភាពការ
កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសអនុសាសន៍លោកនាយករដ្ឋមន្រ្តី «ពង្រឹងការអនុវត្តច្បាប់ គ្មានការលើកលែង»។
ទី៥៖ យកចិត្តទុកដាក់រៀបចំកសាង និងអភិវឌ្ឍន៍លើវិស័យនានាក្នុងខេត្ត ពិសេសការរៀបចំកែលំអរសោភ័ណភាពទីក្រុងឆ្នេរសមុទ្រ និងទីប្រជុំជនក្នុងការចូលរួមប្រលងប្រណាំង ទីក្រុង
ស្អាត ធានាបាននូវបរិស្ថានល្អ ប្រកបដោយសក្តានុពលសេដ្ឋកិច្ចសង្គម លើកស្ទួយជីវភាពរស់នៅប្រកបដោយវិបុលភាព ផាសុខភាពសុខមាលភាពជូនប្រជាជនទូទាំងខេត្តប្រកបដោយចីរភាព
និងបរិយាប័ន្ន។
ទី៦៖ ជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម រក្សាស្ថេរភាពនយោបាយ និងភាពសុខដុមនីយកម្ម ជូន
ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត យកចិត្តទុកដាក់ អនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅមុតស្រួច ជាពិសេសគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការដើម្បីការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមកម្មវិធីជាតិ រយៈពេល ១០ឆ្នាំ ផែនការយុទ្ធសាស្រ្ត រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ក្នុងតំណាក់កាលបន្តឲ្យទទួលបាន លទ្ធផលជាវិជ្ជមាន។
ទី៨៖ ពង្រឹងថែរក្សាស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុង ជួរគណៈអភិបាលបង្កើតទំនាក់ទំនងល្អជាមួយក្រុមប្រឹក្សា រួមទាំងក្រសួង ស្ថាប័នអង្គភាពពាក់ព័ន្ធ អង្គការដៃគូរអភិវឌ្ឍ លើកកំពស់សមត្ថភាពម
ន្ត្រីរាជការស៊ីវិល មន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធ ដើម្បីធានាឱ្យរដ្ឋបាលខេត្តអនុវត្តមានភាពរលូន ពង្រឹងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋគ្រប់គ្រងស្ថិតិជនអន្តោប្រវេសន៍ កម្មករចំណាកស្រុកឱ្យ បានច្បាស់លាស់។
ទី១០៖ ចូលរួមសហប្រត្តិការអនុវត្ត សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាការត្រួតពិនិត្យគុណភាពសំណង់ នៅខេត្តព្រះសីហនុសំដៅត្រតពិនិត្យបទដ្ឋាន បច្ចេកទេស បទដ្ឋានគតិយុត្តិ ស្តង់ដារ
សំណង់ ស្តង់ដារសុវត្ថិភាព និងគុណភាពសំណង់ ព្រមទាំងត្រតពិនិត្យលក្ខណៈសម្បត្តិរបស់ក្រមទទួលម៉ៅការសាងសង់។
ទី១១៖ ដឹកនាំមន្ត្រីរាជការ មន្ត្រីជំនាញ ដើម្បីធ្វើការអភិវឌ្ឍមូលដ្ឋាន និងបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
ទី១២៖ សម្របសម្រួលស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយ និងស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។
ទី១៣៖ ត្រៀមកម្លាំងអន្តរាគមន៍ សម្រាប់ដោះស្រាយ គ្រោះមហន្តរាយ និងបញ្ហាផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

នៅក្នុងឱកាសនោះ លោក គួច ចំរើន បានសំណូមពរដល់ក្រុមការងារចុះជួយខេត្តថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ទូទាំងខេត្តព្រះសីហនុ សូមជួយ សហការ និងគាំទ្រដល់រូបខ្ញុំ ដើម្បីឱ្យការបំពេញ ភារកិច្ចដោយរលូន និងទទួលបានជោគជ័យ សម្រាប់ជាកត្តិយស និងស្នាដៃដល់រដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចដើម្បីសេចក្តីសុខ សេចក្ដីចំរើន ការអភិវឌ្ឍ របស់ប្រជាជនយើងទូទាំងខេត្ត៕

អត្ថបទទាក់ទង