ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តកំពង់ចាម​ បានអញ្ជើញចូលរួមកាត់វិញ្ញាសារប្រលងមធ្យមសិក្សាទុតិយភូមិ​ បាក់ឌុប​ នៅមណ្ឌលវិទ្យាល័យ​ ហ៊ុនសែន​ បឹងកុក​

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 5
អភិបាលខេត្តកំពង់ចាម​ បានអញ្ជើញចូលរួមកាត់វិញ្ញាសារប្រលងមធ្យមសិក្សាទុតិយភូមិ​ បាក់ឌុប​ នៅមណ្ឌលវិទ្យាល័យ​ ហ៊ុនសែន​ បឹងកុក​ អភិបាលខេត្តកំពង់ចាម​ បានអញ្ជើញចូលរួមកាត់វិញ្ញាសារប្រលងមធ្យមសិក្សាទុតិយភូមិ​ បាក់ឌុប​ នៅមណ្ឌលវិទ្យាល័យ​ ហ៊ុនសែន​ បឹងកុក​

សម្រាប់ការប្រលងមធ្យមសិក្សាទុតិយភូមិ​ បាក់ឌុប​ នៅក្នុងខេត្តកំពង់ចាម គេឃើញមានបេក្ខជន​សរុបទាំងអស់ចំនួន​ ៨០០៧នាក់​ ដែលចែកចេញ ​១៤មណ្ឌល​គឺ ផ្នែកវិទ្យាសាស្រ្ដ​មានចំនួន៩មណ្ឌល​ ផ្នែកវិទ្យាសាស្ត្រសង្គមមាន៥មណ្ឌល​ ហើយមណ្ឌលប្រលងដែលបានកំណត់មាននៅក្នុងរីរួមខេត្តកំពង់ចាម​ ស្រុកកំពង់សៀម​ និងស្រុកជើងព្រៃ​។ ​

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រលង ។ ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ឲ្យទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នាក្នុងសម័យប្រលងឆ្នាំសិក្សា ២០១៧-២០១៨នេះ ហើយរដ្ឋបាលខេត្តនៅតែបន្ត និងត្រៀមរង្វាន់សម្រាប់ផ្ដល់ជូនសិស្សានុសិស្សដែលទទួលបាននិទ្ទេសល្អប្រសើរផងដែរ ។

អាណាព្យាបាល​ដែលកំពុងរង់ចាំកូនៗ​ នៅខាងក្រៅបរិវេណមណ្ឌលប្រលង​ បានសម្តែងអារម្មណ៍រីករាយបំផុសដែលឃើញកូនៗរបស់ពួកគាត់បានតស៊ូរៀនសូត្រ​ ហើយបានជម្រុញដល់ការសិក្សាបន្ថែមទៀត​ ដើម្បីបន្តទៅរៀននៅមហាវិទ្យាល័យ​ និងដាក់ពាក្យប្រលងចូលបម្រើការក្នុងស្ថាប័នរដ្ឋ​ ឬឯកជន​ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេស​៕

អត្ថបទទាក់ទង