ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្តេជ្ញាបន្តខិតខំកសាង និងអភិវឌ្ឍប្រទេសកម្ពុជាអោយមានការរីកចម្រើនជាបន្តទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 58
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្តេជ្ញាបន្តខិតខំកសាង និងអភិវឌ្ឍប្រទេសកម្ពុជាអោយមានការរីកចម្រើនជាបន្តទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្តេជ្ញាបន្តខិតខំកសាង និងអភិវឌ្ឍប្រទេសកម្ពុជាអោយមានការរីកចម្រើនជាបន្តទៀត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា បានប្តេជ្ញាបន្តខិតខំកសាង និងអភិវឌ្ឍប្រទេសកម្ពុជាអោយមានការរីកចម្រើនជាបន្តទៀតក្នុងរយៈពេលនៃអាណត្តិ ២០១៨-២០២៣ និង ខិតខំសម្រេចគោលដៅនៃការអភិវឌ្ឍគ្រប់វិស័យប្រកបដោយប្រសិទ្ធភាព សមធម៌ និងនិរន្តរភាព។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ក្នុងពិធីអបអរសាទរខួប៦៨ឆ្នាំ (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៩) ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ដែលមានការចូលយ៉ាងច្រើនកុះករពីសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណជាង៣ម៉ឺននាក់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ទន្ទឹមនឹងនោះដែរ គណបក្សប្រជាជនកម្ពុជា នឹងបន្តពង្រឹងពង្រីកសេវាសង្គមកិច្ចសម្រាប់ក្រុមជនងាយរងគ្រោះ សំដៅលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅ និងបង្កលក្ខណៈអោយគេបានផ្សាភ្ជាប់ជាមួយនឹងចរន្តនៃការអភិវឌ្ឍ ហើយបន្តជំរុញការធ្វើសមាហរណកម្មកម្ពុជាជាមួយសហគមន៍អន្តរជាតិ ទំាងក្នុងក្របខណ្ឌតំបន់ និងក្នុងខណ្ឌពិភពលោក ដោយខិតខំទាញបង្កើនកិច្ចសហប្រតិបត្តិការពីគ្រប់ដៃគូអភិវឌ្ឍនានា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា ប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការថែរក្សាការពាររាល់សមិទ្ធផលសង្គមជាតិ ជាពិសេសគឺសន្តិភាព និងស្ថិរភាពនយោបាយដែលជាសមិទ្ធផលដ៏ធំធេងមិនអាចកាត់ថ្លៃបាន៕

អត្ថបទទាក់ទង