ខ្មែរប៉ុស្ដិ៍ Close

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ប្រារព្ធពិធីខួបអនុស្សាវរីយ៍ លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 28
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ប្រារព្ធពិធីខួបអនុស្សាវរីយ៍ លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ប្រារព្ធពិធីខួបអនុស្សាវរីយ៍ លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ បានប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ក្រោមអធិបតីភាពលោក ប៊ិន ឈិន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ

ពិធីនោះមានការចូលរួមពីលោក លោកស្រីប្រតិភូអមដំណើរ លោល អ៊ូច ភា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងលោកស្រី ព្រមទាំងសមាជិក សមាជិក គណបក្សទូទាំងខេត្តតាកែវ។

គណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា “បក្សប្រជាជន បដិវត្តន៍ខែ្មរ” គឺជាគណបក្សដែលមានវ័យចំណាស់ជាងគេ ដែលក្នុងរយៈពេល ៦៨ឆ្នាំមកនេះគណបក្សបានរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ខិតខំប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារមាតុភូមិ ការពារសមិទ្ធិផលសង្គមជាតិ។

គណបក្សប្រជាជនកម្ពុជាបាន ដឹកនាំរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ព្រមទាំងដឹកនាំកសាង ការពាររហូតទទួលបានសន្តិភាពពេញលេញទូទាងប្រទេស និងអភិវឌ្ឍប្រទេសតាំងពីចំនុចសូន្យ រហូតដល់ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍខ្ពស់។ ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននឹងបន្តធ្វើកំណែទម្រង់ដ៏មុតស្រួចដើម្បីពង្រឹងប្រសិទ្ធិភាពក្នុងដំណើរអភិវឌ្ឍតាមបាវចនា កំណែទម្រង់ខាងក្នុង បង្កើនមិត្តភាពខាងក្រៅក្នុងស្មារតីឯករាជ្យ និងអភិក្រមទាំងប្រាំគឺ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល វះកាត់៕

អត្ថបទទាក់ទង