ខ្មែរប៉ុស្ដិ៍ Close

គ.ជ.ប នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៅដើមខែកក្កដា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 50

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលទទួលបាននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ។

តាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប បានឱ្យដឹងថា សន្និបាតបូកសរុបការងារបោះឆ្នោត នឹងធ្វើឡើងនៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។ អង្គសន្និបាតនឹងពិភាក្សាលើប្រធានបទជំនាញ ចំនួន២ រួមមាន៖
ទី១៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣
*ការរៀបចំបញ្ជីបោះឆ្នោត
*ការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជន
*ការឃោសនាបោះឆ្នោត
*ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត
ទី២៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩
*ការបំពេញភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់
*ការបំពេញភារកិច្ចរបស់ក្រមចុះឈ្មោះបោះឆ្នោត
*ការស្រង់ស្ថិតិប្រជាពលរដ្ឋ
*ការកំណត់ចំនួនប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ
*ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖

អត្ថបទទាក់ទង