ខ្មែរប៉ុស្ដិ៍ Close

    រយៈពេល៦ឆ្នាំ ស៊ុយអែតផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន១២៥លានដុល្លារចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 646
    រយៈពេល៦ឆ្នាំ ស៊ុយអែតផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន១២៥លានដុល្លារចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជារយៈពេល៦ឆ្នាំ ស៊ុយអែតផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន១២៥លានដុល្លារចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា

    គិតត្រឹមរយៈពេល៦ឆ្នាំ គឺចាប់ពីឆ្នាំ ២០១៤-២០១៩ រដ្ឋាភិបាលនៃប្រទេសស៊ុយអែត បានផ្តល់ហិរញ្ញវប្បទានឥតសំណងប្រមាណ១២០០លានក្រោន ស្មើនឹង ១២៥លានដុល្លារសហរដ្ឋាអាមេរិកសម្រាប់ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។

    លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការគណៈកម្មាធិការនិតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Maria Sargen ឯកអគ្គរាជទូតស៊ុយអែតប្រចាំនៅកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ បានបន្តពិភាក្សាអំពីដំណើរការរៀបចំយុទ្ធសាស្ត្រថ្មីរបស់ស៊ុយអែតស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិជាមួយកម្ពុជា សម្រាប់ឆ្នាំ២០២០-២០២៤ ក៏ដូចជាពិភាក្សា និងផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍកម្ពុជា-ស៊ុយអែតនាពេលអនាគត។ យុទ្ធសាស្ត្រថ្មីស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិជាមួយកម្ពុជា ឆ្នាំ ២០២០-២០២៤ នឹងបន្តអនុវត្ត និងពង្រឹងបន្ថែមទៅលើភាពជោគជ័យ និងសមិទ្ធផលនានាដែលសម្រេចបានដោយយុទ្ធសាស្ត្រឆ្នាំ ២០១៤-២០១៩ ។ ដើម្បីមានផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល រួមមាន៖ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០ និងយុទ្ធសាស្ត្រតាមវិស័យសេចក្តីព្រាងយុទ្ធសាស្ត្រនេះ នឹងត្រូវពិគ្រោះយោបល់ជាមួយក្រសួង និងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូល និងអនុសាសន៍បន្ថែម។

    ជាមួយគ្នានេះ យុទ្ធសាស្ត្រថ្មីនេះ នឹងចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍ និងភាពជាដៃគូ ឆ្នាំ ២០១៩-២០២៣ ដែលផ្តោតសំខាន់លើការពង្រឹងភាពជាម្ចាស់របស់រាជរដ្ឋាភិបាល និងការជំរុញភាពជាដៃគូប្រកបដោយបរិយាប័ន្ន និងលទ្ធផលក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា។ ការរៀបចំយុទ្ធសាស្ត្រសម្រាប់រយៈពេល៥ឆ្នាំ ២០២០-២០២៤ នាពេលនេះ គឺជាសក្ខីភាព នៃការប្តេជ្ញាបន្តគាំទ្ររបស់រាជរដ្ឋាភិបាលស៊ុយអែត ក្នុងដំណើរការនៃកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និងស៊ុយអែត៕

    អត្ថបទទាក់ទង