រឿង ៥ យ៉ាងដែលត្រូវដឹងអំពីការចូលជាសមាជិកអង្គការ NATO របស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត
បន្ទាប់ពីការមិនចូលរួមនៅក្នុងសម្ព័ន្ធភាពយោធាអស់រយៈពេលជាច្រើនទសវត្សរ៍ ប្រទេសហ្វាំងឡង់កាលពីថ្ងៃអាទិត្យ ទី ១៥ ខែឧសភា បានប្រកាសជាផ្លូវការថា «ខ្លួននឹងដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការ NATO» ហើយប្រទេសជិតខាងស៊ុយអែតក៏រំពឹងថានឹងធ្វើបែបនេះនៅក្នុងពេលឆាប់ៗនេះផងដែរ។ ប្រទេសទាំងពីរនេះបានបង្ហាញអំពីបំណងចង់ធ្វើសកម្មភាពដោយឯកច្ឆន្ទក្នុងការដាក់សំណើរួមគ្នាដែលនេះគឺជាសកម្មភាពមួយដែលត្រូវបានគេចាត់ទុកជាការទប់ទល់នឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ី។