ខ្មែរប៉ុស្ដិ៍ Close

ចំនួនថវិកាផ្តល់ជូនក្រុមគ្រួសារអ្នកស្លាប់កើនឡើងដោយសារសប្បុរសជននៅបន្តជួយឧបត្ថម្ភ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 25
ចំនួនថវិកាផ្តល់ជូនក្រុមគ្រួសារអ្នកស្លាប់កើនឡើងដោយសារសប្បុរសជននៅបន្តជួយឧបត្ថម្ភ ចំនួនថវិកាផ្តល់ជូនក្រុមគ្រួសារអ្នកស្លាប់កើនឡើងដោយសារសប្បុរសជននៅបន្តជួយឧបត្ថម្ភ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនបានបញ្ជាក់ថា អាស្រ័យដោយក្តីអាណិតស្រឡាញ់ចំពោះជនរងគ្រោះ សប្បុរសជននៅបន្តជួយឧបត្ថម្ភដែលធ្វើឱ្យចំនួនទឹកប្រាក់កើនឡើងពី 2,198,400$ ដល់2,368,400$។ ដោយដក៣០ម៉ឺនដុល្លារចែកជូនអ្នកត្រូវរបួសថវិកានៅសល់សម្រាប់ចែកជូនក្រុមគ្រួសារអ្នកស្លាប់កើនពីចំនួន1,898,400$ដល់2,068,400$ ដែលធ្វើអោយគ្រួសារសពម្នាក់ៗទទួលបានកើនពី67,800$ ដល់73,870$។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសរសេរនៅក្នុងហ្វេសប៊ុកថា យើងនៅតែបន្តទទួលជំនួយឧបត្ថម្ភនេះតទៅទៀតដែលក្នុងឱកាសនេះ លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភដ៏ថ្លៃថ្លានេះ។ លោក សេង ទៀង នឹងចាត់ចែងបញ្ជូនថវិកានេះទៅកាន់គ្រួសារសពនៅពេលបិទបញ្ចប់ការទទួលជំនួយតាមរយៈធានាគារ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ជូនផងដែរថាយប់ម៉ិញនេះនៅមុនម៉ោង១២យប់លោកបានឱ្យលោក សេង ទៀង យកថវិការបស់លោកផ្ទាល់ទៅចែកជូនកម្លាំងចូលរួមប្រត្តិបត្តិការចំនួន១៤៨៧នាក់ក្នងនោះនារី៣៥នាក់ដោយម្នាក់ៗជាបុរសទទួលបាន100$ ជានារីទទួលបាន 200$ អស់ទឹកប្រាក់152,200$។ លោក នឹងបំពាក់មេដាយមាសជូនក្រុមជួយសង្រ្គាះដើម្បីឆ្លើយតបនឹងការខិតខំរបស់បងប្អូនទាំងអស់រាប់ទាំងផ្នែកឯកជនផងដែរ។ លោកបានបន្តថា ថវិកាដែលទទួលបានពីសប្បុរសជនប្រើប្រាស់សម្រាប់តែអ្នកស្លាប់និងរបួសប៉ុណ្ណោះ

អត្ថបទទាក់ទង