ខ្មែរប៉ុស្ដិ៍ Close

ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ផ្ញើសាររំលែកទុក្ខ ចំពោះក្រុមគ្រួសារជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារ នៅខេត្តព្រះសីហនុ

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 131
ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ផ្ញើសាររំលែកទុក្ខ ចំពោះក្រុមគ្រួសារជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារ នៅខេត្តព្រះសីហនុ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ផ្ញើសាររំលែកទុក្ខ ចំពោះក្រុមគ្រួសារជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារ នៅខេត្តព្រះសីហនុ

លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានផ្ញើសាររំលែកទុក្ខ ចំពោះក្រុមគ្រួសារជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារ កម្ពស់៧ជាន់សង្កត់លើស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នេះបើតាម Facebook Page របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ។

ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំមានអារម្មណ៍សោកស្តាយជាពន់ពេក ក្រោយពីបានទទួលព័ត៌មាន ស្តីពីឧបទ្ទវហេតុបាក់អាគារ ដែលបានកើតឡើង នៅថ្ងៃទី២២ ខែមិថុនា នៅខេត្តព្រះសីហនុ។ ខ្ញុំសូមចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធ របស់ជនរងគ្រោះទៅកាន់សុគតិភព»។

សូមជម្រាបថា គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ អ្នកស្លាប់ដោយសារគំនរអគារសង្កត់លើ បានកើនឡើង២៥នាក់ និងរបួស២៤នាក់៕

អត្ថបទទាក់ទង