តើការសង្គ្រោះ មនុស្សដំបូងទាំង ០៤នាក់​ នៃក្មេង១៣នាក់ មានភាព លំបាក និងគួរឲ្យខ្លាចបែបណានោះ សូមទស្សនាបន្តិចមើល..???

ដោយ៖ ស៊ីវេត មធុរ៉ា​​ | ថ្ងៃចន្ទ ទី៩ ខែកក្កដា ឆ្នាំ២០១៨​ | ផ្ទះហ្វេសប៊ុក |

ទស្សនាវីដេអូ នៃសកម្មភាពសង្គ្រោះ មនុស្ស ០៤នាក់ដំបូង ចេញពី រូងភ្នំ ថាំលួង, ប្រទេសថៃ…ចង់ដឹងថា តើការសង្គ្រោះ មនុស្សដំបូងទាំង ០៤នាក់ មានភាព លំបាក និងគួរឲ្យខ្លាចបែបណានោះ សូមទស្សនាបន្តិចមើល..???

ប្រទេសថៃ ៖ គិតមកដល់រសៀលថ្ងៃចន្ទនេះ មនុស្សចំនួនតែ ០៤នាក់ប៉ុណ្ណោះ ក្នុងចំណោម មនុស្សទាំង ១៣នាក់ ដែលទើបត្រូវបានសង្គ្រោះ ចេញពីរូងភ្នំថាំលួង នៃខេត្តឈៀងរ៉ាយ ភាគខាងជើងប្រទេសថៃ ដោយក្រុមសង្គ្រោះថៃ បានប្រើបច្ចេកទេស និងការផ្សងគ្រោះ ថ្នាក់ គ្រប់បែបយ៉ាងទាំងអស់ ទើបអាចនាំពួក គេចេញមកបាន ដោយសុវត្ថិភាព។ នេះបើតាម ការចេញផ្សាយ ដោយ សារព័ត៌មានថៃ The Nation នៅរសៀល ថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨។
ដោយឡែក ខ្សែវីដេអូ ដែលបង្ហាញពី សកម្មភាពសង្គ្រោះ ដ៏ផ្សងព្រេង បំផុត និង ជាអ្វី ដែលបណ្តា អ្នក តាមដានព័ត៌មាន ទូទាំងពិភពលោកចង់ឃើញនោះ គឺ ពិតជាគួរឲ្យចាប់ អារម្មណ៍ និងព្រឺព្រួចខ្លាំង ណាស់ ព្រោះការនាំមនុស្ស ដែលគ្មានជំនាញ ឆ្លងកាត់ក្នុងរូងភ្នំ ដែលពេញដោយ ទឹកជន់លិច ហើយងងឹត សូន្យឈឹងបែបនេះ ប្រាកដ ណាស់ថា ពិតជាត្រូវការ ការអត់ធ្មត់ និងជំនាញ ខ្ពស់បំផុតទើបអាចសម្រេចបាន។
ចង់ដឹងថា តើការសង្គ្រោះ មនុស្សដំបូងទាំង ០៤នាក់ មានភាពលំបាក និងគួរឲ្យខ្លាច បែប ណានោះ សូមទស្សនា វីដេអូខាងក្រោម៖

ប្រភព៖ The Nation

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង