ខ្មែរប៉ុស្ដិ៍ Close

រកឃើញមូលហេតុនៃការធ្លាក់យន្តហោះនៅប៉ាគីស្ថានកាលពីខែមុន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 18
រកឃើញមូលហេតុនៃការធ្លាក់យន្តហោះនៅប៉ាគីស្ថានកាលពីខែមុន រកឃើញមូលហេតុនៃការធ្លាក់យន្តហោះនៅប៉ាគីស្ថានកាលពីខែមុន

(The Guardian): គេទើបបានដឹងពីមូលហេតុពិតនៃការធ្លាក់យន្តហោះស៊ីវិលនៅក្បែរទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថានកាលពីខែមុន ដែលបានសម្លាប់មនុស្សយ៉ាងតិច ៩៨នាក់ នៅថ្ងៃព្រហស្បត្តិ៍ទី ២៥ ខែមិថុនា ឆ្នាំ២០២០នេះ។ បើតាមការអោយដឹងពីរបាយការណ៍ផ្លូវការបឋមបានអោយដឹងថា មូលហេតុពិតនៃការធ្លាក់នេះ គឺដោយសារពីឡុតមានភាពភ័យខ្លាចពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅលើយន្តហោះ ហើយព្យាយាមចុះចតទាំងដែលកង់យន្តហោះមិនទាន់ទម្លាក់ចុះផង។

គួរបញ្ជាក់ថា បើតាមក្រុមហ៊ុនអាកាសចរណ៍ប៉ាគីស្ថានអន្តរជាតិ យន្តហោះនោះបានធ្លាក់ទៅលើទីតាំងក្បែរព្រលានយន្តហោះអន្តរជាតិទីក្រុងការ៉ាជី ដែលមានមនុស្សច្រើន កាលពីថ្ងៃទី ២២ ខែឧសភា នៅពេលដែលខ្លួនព្យាយាមប៉ុនប៉ងចុះចតជាលើកទី២ ដែលធ្វើអោយមនុស្សស្លាប់ ៩៨នាក់នៅលើយន្តហោះ និក្មេងម្នាក់នៅលើដី ឯ២នាក់ទៀតនៅលើយន្តហោះ នៅរស់រានមានជីវិត។

បើតាមការស៊ើបអង្កេតជាបឋមបានអោយដឹងថា ការធ្លាក់ចុះនេះបណ្ដាលមកពីកំហុសបច្ចេកទេស និងបញ្ហារអាក់រអួលផ្នែកទំនាក់ទំនងនិងប្រព័ន្ធគ្រប់គ្រងផ្លូវអាកាស។ ប៉ុន្តែបន្ទាប់ពីមានការស៊ើបអង្កេតជាបន្តបន្ទាប់មកទៀត អ្នកស្រាវជ្រាវបានរកឃើញផ្ទួនៗថាយន្តហោះនោះស្ថិតនៅលើគន្លងត្រឹមត្រូវចាប់តាំងពីពេលដែលវាចូលផ្លូវរត់រៀបចំធ្វើការហោះហើរមកម៉្លេះ៕

អត្ថបទទាក់ទង