ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីសឹង្ហបុរី ជួបគ្នានៅបាងកកដើម្បីដោះស្រាយរឿងនាយករដ្ឋមន្រ្តីសឹង្ហបុរីបានលើកឡើងរឿងអតីតកាលរបស់កម្ពុជាកាលពីចុងខែឧសភា២០១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 29
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីសឹង្ហបុរី ជួបគ្នានៅបាងកកដើម្បីដោះស្រាយរឿងនាយករដ្ឋមន្រ្តីសឹង្ហបុរីបានលើកឡើងរឿងអតីតកាលរបស់កម្ពុជាកាលពីចុងខែឧសភា២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីសឹង្ហបុរី ជួបគ្នានៅបាងកកដើម្បីដោះស្រាយរឿងនាយករដ្ឋមន្រ្តីសឹង្ហបុរីបានលើកឡើងរឿងអតីតកាលរបស់កម្ពុជាកាលពីចុងខែឧសភា២០១៩

ឆ្លៀតក្នុងឪកាស នៃការអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន លើកទី៣៤ នៅទីក្រុងបាងកក ប្រទេសថៃ នាវេលាថ្ងៃត្រង់ទី២៣ មិថុនា ២០១៩នេះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរីបានជួបពិភាក្សាទ្វេភាគីដើម្បីដោះស្រាយបញ្ហាដែលកើតឡើងកាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅដែលនាយករដ្ឋមន្រ្តីសឹង្ហបុរីបានលើកឡើងរឿងអតីតកាលរបស់កម្ពុជា។

នៅក្នុងជំនូបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីសឹង្ហបុរីនៅក្នុងទីក្រុងបាងកក ប្រទេសថៃនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងកាបរទេស កម្ពុជាបានមានប្រសាសន៏អោយដឹងក្រោយជំនូបថា នៅក្នុងជំនូបនេះថ្នាក់ដឹកនាំទាំងពីរ ពោលគឺ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក លី ស៊ាងឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរីបានយល់ឃើញថាជាការយល់សប្តិអាក្រក់មួយភ្លេតក្នុងទំនាក់ទំនងយើងទាំងពីរ ដែលពីដើមមកប្រទេសយើងទាំងពីរគឺមានទំនាក់ទំនងគ្នាល្អពីដើមមកហើយ។ ហើយទំនាក់ទំនងនេះក្រោយតែរយះពេល១ថ្ងៃទេក្រោយសឹង្ហបុរីទទួលបានឯករាជ្យ គឺកម្ពុជាបានទទួលស្គាល់ឯករាជ្យរបស់សឹង្ហបុរី ដូច្នេះហើយយើងគួតែបន្តទំនាក់ទំនងល្អនឹងគ្នាបន្តទៀត។

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងកាបរទេសកម្ពុជាបានបន្តអោយដឹងថា ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាថា បញ្ហាអតីតកាលគឺទទួលស្គាល់ថា មានទស្សនៈខុសគ្នា ម្នាក់យល់ឃើញផ្សេង ម្នាក់ទៀតយល់ឃើញផ្សេង ដូច្នេះហើយគ្មានអ្នកណាអាចទៅកែអតីតកាល រឺទស្សនៈអតីកាលបាននោះទេ ប៉ុន្តែអ្វីដែលសំខាន់យើងទុកអតីតកាលជារបួសចាស់ ហើយមិនត្រូវទៅឆ្កឹះអោយឈឺឡើងវិញនោះទេ។

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងកាបរទេសកម្ពុជាបានបញ្ជាក់អោយដឹងបន្តថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីសឹង្ហបុរីបានឯកភាពក្នុងការបន្តចាប់ដៃគ្នាឆ្ពោះទៅមុខ។ ក្នុងជំនូបនេះភាគីទាំងពីក៏បានបង្ហាញការរីករាយជាមួយគ្នា និងបន្តសហប្រតិបត្តិការរួមគ្នាទៅមុខទៀត។

សូមរំលឹកថា ជំនូបនេះក្រោយពេលដែលលោកនាយករដ្ឋមន្ត្រីសឹង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រ ហ្វេសប៊ុក កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅ ដោយលើកឡើងថា ពេលដែលគាត់ (ឧត្តមសេនីយ៍ ព្រេម ) ធ្វើជានាយករដ្ឋមន្ត្រី (ថៃ) គាប់ជួននឹងពេលដែលសមាជិក ASEAN (កាលនោះគ្នា យើង៥ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជា ដែលបានជំនួសខ្មែរក្រហម”។ ដែលការលើកឡើងនេះបង្ហាញថា កាលនោះសឹង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៍និងចង់ឲ្យរបបប្រល័យពូជសាសន៍​វិល​ត្រឡប់​មកកម្ពុជាវិញដែរ។

ក្រោយមកក៏មានការប្រតិកម្មពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ការលើកឡើង របស់ លោក លី ស៊ាន ឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរី កន្លងមក គឺ ជាការប្រមាថ ដល់ពលិកម្មសាច់ស្រស់ឈាមស្រស់របស់កងទ័ព ស្ម័គ្រចិត្ត វៀតណាម ដែលបានជួយរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍៕

អត្ថបទទាក់ទង