ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្ត្រីសិង្ហបុរី ផ្ញើសារអបអរសាទរជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 61
នាយករដ្ឋមន្ត្រីសិង្ហបុរី ផ្ញើសារអបអរសាទរជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីកម្ពុជា នាយករដ្ឋមន្ត្រីសិង្ហបុរី ផ្ញើសារអបអរសាទរជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីកម្ពុជា

ឯកឧត្តម លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីសិង្ហបុរី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានផ្ញើសារអបអរសាទរជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។

ក្នុងសារលិខិតនេះ មានខ្លឹមសារទាំងស្រុងថា៖

«ដំណាងឱ្យរដ្ឋាភិបាលសិង្ហបុរី ខ្ញុំសូមអបអរសាទរដល់ ឯកឧត្ដមបណ្ឌិត សម្រាប់ការតែងតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សិង្ហបុរី និងកម្ពុជា មានទំនាក់ទំនងនឹងគ្នាយូរអង្វែង និងមិត្តភាព។ ទំនាក់ទំនងទ្វេភាគីរបស់យើងបានរីកធំធាត់ ចាប់តាំងពីជំនួបលើកចុងក្រោយរបស់ពួកយើងក្នុងឆ្នាំ២០១៨ នៅពេលដែលឯកឧត្តមបណ្ឌិត បំពេញទស្សនកិច្ច ចូលរួមក្នុងកម្មវិធី Lee Kuan Yew លើកទី៦៤។ យើងបានបង្កើនកិច្ចសហប្រតិបត្តិការទាំងវិស័យពាណិជ្ជកម្ម និងវិនិយោគ ជំនួយបច្ចេកទេស រួមទាំងការផ្ដោះប្ដូរទស្សនកិច្ចយោធា នៅក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ក្នុងនាមជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។ យើងក៏បានពង្រីកផងដែរនូវកិច្ចសហប្រតិបត្តិការលើវិស័យលេចមុខថ្មីៗ ដូចជាការនាំចេញថាមពលកកើតឡើងវិញទៅ កាន់ប្រទេសសិង្ហបុរី និងការធ្វើពាណ្ជិជ្ជកម្មឥណ្ឌទានកាបូន។

ប្រទេសរបស់យើងគួរតែបន្តពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យដូចជាការប្រែប្រួលអាកាសធាតុ និងធ្វើឌីជីថលនីយកម្ម។ ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយឯកឧត្តម បណ្ឌិត និងក្រុមការងាររបស់ឯកឧត្តមបណ្ឌិត ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកយើង ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំង២ និងនៅកម្រិតពហុភាគី។ ខ្ញុំក៏ ទន្ទង់រង់ចាំផងដែរដើម្បីជួបឯកឧត្តមបណ្ឌិតដោយផ្ទាល់នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ក្នុងទីក្រុងហ្សាការតា នៅខែកញ្ញាខាងមុខនេះ»៕

ខាងក្រោមនេះជាសារលិខិតរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី៖

អត្ថបទទាក់ទង