ខ្មែរប៉ុស្ដិ៍ Close

    ពលរដ្ឋខ្មែរ និងវៀតណាមប្រតិកម្មខ្លាំងៗទៅលើអត្ថបទរបស់លោក លី ស៊ានឡុង នៅលើទំព័រហ្វេសប៊ុករបស់លោក

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1226
    ពលរដ្ឋខ្មែរ និងវៀតណាមប្រតិកម្មខ្លាំងៗទៅលើអត្ថបទរបស់លោក លី ស៊ានឡុង នៅលើទំព័រហ្វេសប៊ុករបស់លោកពលរដ្ឋខ្មែរ និងវៀតណាមប្រតិកម្មខ្លាំងៗទៅលើអត្ថបទរបស់លោក លី ស៊ានឡុង នៅលើទំព័រហ្វេសប៊ុករបស់លោក

    កាលពីថ្ងៃទី៣១ខែឧសភាកន្លងទៅ លោកនាយករដ្ឋមន្ត្រីសឹង្ហបុរី លី ស៊ានឡុង បានបង្ហោះសារចូលរួមរំលែកទុក្ខដល់មរណៈភាពរបស់លោក ប្រេម តុនសុឡាណុន អតីតនាយករដ្ឋមន្ត្រីថៃដែលទើបទទួលមរណភាព។

    បន្ថែមពីលើសាររំលែកទុក្ខនោះដែរ លោក លី ស៊ានឡុង ក៏ឆ្លៀតវាយប្រហារប្រទេសវៀតណាម ថាបានឈ្លានពានប្រទេសកម្ពុជាកាលពីខែមករាឆ្នាំ១៩៧៩ ហើយលោក ប្រេម បានខិតខំប្រឹងប្រែងទប់ជាមួយការឈ្លានពាននេះ ដោយយកលេសទប់លទ្ធិកុម្មុយនីស្តកុំអោយរាលដាលដល់ប្រទេសថៃ ដែលលោកក៏បានបញ្ជាក់ថា ឪពុករបស់លោក លី ក្វាន់យូ ក៏បានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការនេះដែរ។

    បន្ទាប់បន្តិចពីការបង្ហោះផ្សាយនេះមក គេសង្កេតឃើញមានប្រតិកម្មយ៉ាងខ្លាំងពីក្រសួងការបរទេសកម្ពុជា និងប្រតិកម្មពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេដនឹងការលើកឡើងនេះផងដែរ។

    ខ្ញូំពិតជាមានការសោកស្តាយខ្លាំងណាស់ដែល ឯឧ នាយករដ្ឋមន្ត្រីសឹង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រ ហ្វេសប៊ុក កាលពីថ្ងៃទី 31 ខែឧសភាកន្លងទៅដោយលើកឡើងថា
    «ពេលដែលគាត់ (ឧត្តមសេនីយ៏ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី (ថៃ) គាប់ជួននឹងពេលដែលសមាជិក ASEAN (កាលនោះគ្នា យើង 5 ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលបានជំនួសខ្មែរក្រហម។…»

    ការលើកឡើងនេះបង្ហាញថា កាលនោះសឹង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៏ និងចង់ឲ្យរបបប្រល័យពូជសាសន៏វិលត្រឡប់មកកម្ពុជាវិញដែរ។

    សឹង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រជុំដែលនាំដល់ការបង្កើតរដ្ឋាភិបាលចំរុះត្រីភាគី កម្ពុជាប្រជាធិបតេយ្យ និងអូសបន្លាយសង្គ្រាមនៅកម្ពុជា និងទុក្ខវេទនារបស់ប្រជាជនកម្ពុជា ជាង10 ឆ្នាំថែមទៀត ហើយដែលស្មើនឹងការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាផងដែរ។

    ការលើកឡើងនេះ ក៏ជាការប្រមាថដល់ពលិកម្មសាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៏នោះ។
    ការលើកឡើងរបស់ឯកឧត្តម លី ស៊ានឡុង នាពេលនេះក៏បានបង្ហាញប្រជាជនសាំងកាពួ និងពិភពលោកថា មេដឹកនាំសឹង្ហបុរីនាពេលនោះបានរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។

    ចុងក្រោយនេះ ខ្ញុំចង់សួរ ឯ.ឧ នាយករដ្ឋមន្ត្រី លី ស៊ានឡុង ថា តើគាត់ចាត់ទុកការកាត់ទោសមេដឹកនាំខ្មែរក្រហមកន្លងទៅនេះថា ជាការត្រឹមត្រូវដែរឬអត់ ?

    I deeply regret to learn of the Facebook post of H.E. Lee Hsien Loong, Prime Minister of Singapore, on 31 May expressing his condolences on the passing of General Prem Tinsulanonda in which he said «His [General Prem] time as PM coincided with the ASEAN members (then five of us) coming together to oppose Vietnam’s invasion of Cambodia and the Cambodian government that replaced the Khmer Rouge…»

    His statement reflects Singapore’s position then in support of the genocidal regime and the wish for its return to Cambodia. Singapore was the host of the tripartite meeting that led to the formation of the coalition government of the Democratic Kampuchea, which had prolonged the war and the suffering of Cambodian people for another 10 years. It’s an act against the survival of the Cambodian people. His statement is also an insult to the sacrifice of the Vietnamese military volunteers who helped to liberate Cambodia from the genocidal regime. His statement reveals to the Singaporean people and the world that leader of Singapore had indeed contributed to the massacre of Cambodian people.

    Finally, I shall ask whether H.E. Lee Hsien Loong consider the trial of Khmer Rouge leaders legitimate?.

    ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំពិតជាមិនអាចទទួលយកបានទេចំពោះទង្វើរបស់លោក លី សៀនឡុង តាមរយៈសំណេររបស់លោក ដែលឆ្លុះបញ្ចាំងពីជំហរខ្មោចឪលោករួមនិងបក្ខពួកបានចូលរួមគ្នាការពារនិងគាំទ្រដល់អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងមនុស្សជាតិរបស់របបប៉ុលពត ដែលអង្កការសហប្រជាតិបានបង្កើតតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមដែលសម្លាប់ប្រជាជនខ្មែរនិងធ្វើទុក្ខបុកម្និញមកដល់ប្រជាជនស្លូតត្រង់រាប់លាននាក់ ហើយបែរជាក្រុមនិងបក្ខពួកលោកគាំទ្រទៅវិញ។
    ក្នុងនាមប្រជាពលរដ្ឋខ្មែរ ខ្ញុំសូមអោយលោកធ្វើការសុំទោសចំពោះវិញ្ញាណក្ខ័ន្តប្រជាជនខ្មែររាប់លាននាក់ដែលបានស្លាប់ដោយសារទង្វើគាំទ្ររបស់លោក និងក្រុមបក្ខពួកលោកចំពោះរបបខ្មែរក្រហមនេះ។

    As a Cambodian citizen, I could not accept Lee’s actions through his writings reflecting the position of ghosts, he and his associates, together protect and support the genocide against And the humanity of the Pol Pot regime, which the United Nations has set up a Khmer Rouge tribunal that murders the Khmer people and assaults them. Millions of innocent people, and groups and factions to support.

    On behalf of the Khmer people, I apologize for the deaths of millions of Cambodians who died because of his support for the Khmer Rouge regime.

    ខាងក្រោមនេះជាសារខំមិនខ្លះៗដែលបង្ហាញពីប្រតិកម្មរបស់ពលរដ្ឋខ្មែរនិងវៀតណាម៖

    អត្ថបទទាក់ទង