ខ្មែរប៉ុស្ដិ៍ Close

ចិនព្រមានថា សង្រ្គាមជាមួយសហរដ្ឋអាមេរិក នឹងបង្កជាមហន្តរាយដ៏ធំធេងដល់ពិភពលោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 47
ចិនព្រមានថា សង្រ្គាមជាមួយសហរដ្ឋអាមេរិក នឹងបង្កជាមហន្តរាយដ៏ធំធេងដល់ពិភពលោក ចិនព្រមានថា សង្រ្គាមជាមួយសហរដ្ឋអាមេរិក នឹងបង្កជាមហន្តរាយដ៏ធំធេងដល់ពិភពលោក

រដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe នៅថ្ងៃអាទិត្យនេះ បានព្រមានថាបើសិនជា សង្រ្គាមរវាងសហរដ្ឋអាមេរិក និងចិនផ្ទុះឡើង នោះវានឹងបង្កជាគ្រោះមហន្តរាយដ៏ធំធេងដល់ពិភពលោក ទាំងមូល ខណៈមហាអំណាចទាំង២ កំពុងមានភាពតានតឹងគ្នាទាំងផ្នែកសេដ្ឋកិច្ច និងយោធា។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី០២ ខែមិថុនា ឆ្នាំ២០១៩។

ថ្លែងនាឱកាសចូលរួមកិច្ចប្រជុំ កំពូលស្ដីពីសន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី និងបន្ទាប់ពី រដ្ឋមន្ត្រីការពារជាតិស្ដីទីអាមេរិក លោក Patrick Shanahan ចោទថាចិនកំពុងបង្កអស្ថេរភាពក្នុងតំបន់ អាស៊ី លោក Fenghe ក៏បានសង្កត់ធ្ងន់ដែរថាចិននឹងមិនវាយប្រហារលើប្រទេសណាមួយមុននោះទេ ប៉ុន្តែ ក៏មិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីការពារខ្លួនដែរ។

លោក Fenghe បានបន្ថែមដូច្នេះថា៖ «ទាំងសហរដ្ឋអាមេរិក និងចិនសុទ្ធតែដឹងថាជម្លោះ ឬសង្រ្គាម នឹង បង្កជាគ្រោះមហន្តរាយដ៏ធំធេងដល់ប្រទេសទាំង២ និងពិភពលោកទាំងមូល…»

គួរបញ្ជាក់ថា បច្ចុប្បន្ន ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន កំពុងមានភាពតានតឹងយ៉ាងខ្លាំងដោយសារ ជម្លោះពាណិជ្ជកម្ម និងបញ្ហាកោះតៃវ៉ាន់ រួមទាំងតំបន់សមុទ្រចិនខាងត្បូង ជាទីដែលនាវាចម្បាំងអាមេរិក តែងតែបង្ហាញខ្លួនធ្វើឱ្យចិនក្ដៅក្រហាយ៕

អត្ថបទ៖ Fresh News

អត្ថបទទាក់ទង