ខ្មែរប៉ុស្ដិ៍ Close

ផ្លូវក្រាលកៅស៊ូ៣ខ្សែបន្ថែមទៀត នឹងលេចរូបរាងនៅខេត្តកំពង់ចាម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 51

រសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ លោក គួច ចំរើន អភិបាលខេត្តពង់ចាម បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងសិក្សាលទ្ធភាពស្ថាបនាផ្លូវក្រាលកៅស៊ូចំនួន ៣ខ្សែ ដែលក្នុងនោះមានបីស្រុក មាន ៨ឃុំ សរុបប្រវែងប្រមាណជិត ៥០គីឡូម៉ែត្រ។

គម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូនេះ ធ្វើឡើងដើម្បីកាត់បន្ថយដើម្បីកាត់បន្ថយភាពក្រីក្រ និងសម្រួលរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ហើយរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋបានមួយកំរិតផងដែរ។

គូសបញ្ជាក់ផងដែរថា បើតាមគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានបញ្ចាក់ឲ្យដឹងថា ផ្លូវក្រាលកៅស៊ូចំនួន ៣ខ្សែ នឹងផ្តើមកសាងក្នុងពេលឆាប់ៗនេះ ដោយមួយខ្សែស្ថិតនៅឃុំសណ្តែក ស្រុកបាធាយ ឆ្លងកាត់ទៅឃុំស្តើងជ័យ ឃុំព្រីងជ្រុំ ឃុំសំពងជ័យ ស្រុកជើងព្រៃ ប្រវែង ២៣គីឡូម៉ែត្រ មួយខ្សែទៀតតភ្ជាប់ពីផ្លូវជាតិលេខ៦ ឃុំសំពងជ័យ ស្រុកជើងព្រៃ ទៅឃុំបឹងណាយ ស្រុកព្រៃឈ ប្រវែង ៨,៥០គីឡូម៉ែត្រ និងមួយខ្សែទៀតតភ្ជាប់ពីឃុំក្រូច ឃុំថ្មពូន ឃុំគរ ស្រុកព្រៃឈរ ប្រវែង ១៣គីឡូម៉ែត្រ៕

អត្ថបទទាក់ទង