ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ផ្ញើក្តីនឹករលឹកដល់ប្រជាពលរដ្ឋតាមរយៈ Facebook ខណៈលោក​កំពុងបំពេញ ការ​ងារ​នៅ​ប្រទេស​ចិន​

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 69
លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ផ្ញើក្តីនឹករលឹកដល់ប្រជាពលរដ្ឋតាមរយៈ Facebook ខណៈលោក​កំពុងបំពេញ ការ​ងារ​នៅ​ប្រទេស​ចិន​ លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ផ្ញើក្តីនឹករលឹកដល់ប្រជាពលរដ្ឋតាមរយៈ Facebook ខណៈលោក​កំពុងបំពេញ ការ​ងារ​នៅ​ប្រទេស​ចិន​

ទោះបីជាស្ថិតនៅក្នុងភាពមមាញឹកជាមួយបេសកកម្មចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី២ រួមទាំងកិច្ចប្រជុំសំខាន់ៗមួយចំនួនទៀត នៅទីក្រុងប៉េកាំងក៏ដោយ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានឆ្លៀតផ្ញើសារនឹករលឹកជូនជនរួមជាតិខ្មែរ នៅក្នុងប្រទេស តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោក

ជាមួយនឹងការផ្តើមសំណេរលោក​នាយក​រដ្ឋមន្ត្រី​ ក៏បានបង្ហាញព័ត៌មានខ្លះៗដល់ជនរួមជាតិ អំពីកិច្ចការសំខាន់ៗមួយចំនួន ដែលសម្តេចកំពុងពិភាក្សា ដើម្បីនាំមកនូវប្រយោជន៍ពាណិជ្ជកម្ម ដល់ប្រទេសកម្ពុជា។

លោកនាយករដ្ឋមន្រ្តី​បានបញ្ជាក់ថា «ខ្ញុំ និងគណៈប្រតិភូដែលកំពុងស្នាក់នៅប្រទេសចិន គឺសុខសប្បាយធម្មតា។ ចាប់តាំងពីមកដល់ទឹកដីមិត្តចិន គឺខ្ញុំបានជួបពិភាក្សាការងារទ្វេភាគី ជាមួយបណ្តាប្រទេសជាមិត្ត ដៃគូឯកជន និងជាមួយមន្រ្តីសំខាន់ៗរបស់ប្រទេសចិន ដើម្បីពង្រឹងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាពិសេសលើវិស័យ វិនិយោគនិងពាណិជ្ជកម្ម។ វេទិកាផ្លូវ១ខ្សែក្រវ៉ាត់១ លើកទី២ ដែលបានប្រារព្ធកាលពីម្សិលមិញ គឺនឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចកាន់តែច្រើនឡើងដល់ប្រទេសជាតិយើង»

នៅក្នុងឱកាសនេះដែរនោះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បានសូមជូនពរបងប្អូនជនរួមជាតិ ឱ្យបានសប្បាយរីករាយនៅថ្ងៃឈប់សម្រាកថ្ងៃនេះទាំងអស់គ្នា។

សូមបញ្ជាក់ថា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២ និងកិច្ចប្រជុំសំខាន់ៗជាច្រើនទៀត ដែលរៀបចំដោយរដ្ឋាភិបាលចិន នៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

លោកនាយករដ្ឋមន្រ្តី​ និងគណៈប្រតិភូ នឹងអញ្ជើញមកដល់មាតុភូមិវិញនៅវេលាម៉ោង៤រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩៕

អត្ថបទទាក់ទង