ខ្មែរប៉ុស្ដិ៍ Close

ឪពុករបស់ ចាន់ វឌ្ឍនាការ ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងកសិកម្ម

ដោយ៖សន ប្រាថ្នា | ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 727
ឪពុករបស់ ចាន់ វឌ្ឍនាការ ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងកសិកម្ម ឪពុករបស់ ចាន់ វឌ្ឍនាការ ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងកសិកម្ម

ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ចាន់ ចេស្ដា ជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើតាមព្រះរាជក្រឹត្យ ដែលចុះផ្សាយនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។

សូមជម្រាបថា លោក ចាន់ ចេស្តា ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ក្រោយពីលោកត្រូវបានផ្ទេរភារកិច្ចពី អភិបាលខេត្តកំពត កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨។

សូមអានខ្លឹមសារលម្អិត នៃព្រះរាជក្រឹត្យនៅខាងក្រោមនេះ៖

អត្ថបទទាក់ទង