ខ្មែរប៉ុស្ដិ៍ Close

ចាន់ វឌ្ឍនាកា ត្រូវបាន Pahang បញ្ឈប់ពាក់កណ្តាល​រដូវ​កាល​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០១៨ កីឡា - សុខភាព 124
ចាន់ វឌ្ឍនាកា ត្រូវបាន Pahang បញ្ឈប់ពាក់កណ្តាល​រដូវ​កាល​ ចាន់ វឌ្ឍនាកា ត្រូវបាន Pahang បញ្ឈប់ពាក់កណ្តាល​រដូវ​កាល​

សមាជិក​ជម្រើស​ជាតិ​កម្ពុជា និង​ជា​អតីត​កីឡាករ​បឹងកេត ចាន់ វឌ្ឍនាកា ត្រូវ​បាន​ក្លឹប​របស់​ម៉ាឡេស៊ី Pahang FA បញ្ចេញ​ហើយ បន្ទាប់​ពី​បង្ហាញ​​ខ្លួន​ជា​ច្រើន​ប្រកួត​កន្លង​មក​​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​មិន​ពេញ​ចិត្ត​។


ចាន់ វឌ្ឍនាកា និង​មិត្ត​រួម​ក្រុម (រូបថត៖ Pahang)

កាល​ពី​យប់​មិញ Pahang ពិត​ជា​បាន​​ផ្តាច់​កុងត្រា​កីឡាករ​កម្ពុជា​មែន។ លោក Dollah Salleh គ្រូ​បង្វឹក​ Pahang បាន​ប្រាប់​សារព័ត៌មាន Fox Sport Asia ថា លោក​បាន​​សម្រេច​យក​កីឡាករ Nakajima-Farran ដើម្បី​ជំនួស​ ចាន់ វឌ្ឍនាកា​សម្រាប់​តំបន់​ជួរ​មុខ។ គ្រូ​បង្វឹក​ចង់​បាន​លទ្ធផល​ឲ្យ​ល្អ​ប្រសើរ​ជាង​នេះ​ពី​កីឡាករ វឌ្ឍនាកា ប៉ុន្តែ​ការ​រក​គ្រាប់​បាល់​មិន​បាន​អាច​ជា​កត្តា​ចម្បង​ដែល​លោក​មិន​ពេញ​ចិត្ត។

រហូត​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ដឹង​ថា កីឡាករ​កម្ពុជា​រូប​នេះនឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ឬ​ស្វែង​រក​​ក្លឹប​នៅ​ក្រៅ​ប្រទេស​បន្ត​អាជីព​ឡើយ។

ចាន់ វឌ្ឍនាកា បាន​បង្ហាញ​ស្ទើរ​គ្រប់​ការ​ប្រកួត​នា​ដើម​រដូវ​កាល​លីគ​កំពូល​ម៉ាឡេស៊ី​ដែល​បាន​ដំណើរ៩​សប្តាហ៍​កន្លង​ទៅ​នេះ។ ការ​ប្រកួត​៩​សប្តាហ៍​កន្លង​ទៅ Pahang FA ក៏​ធ្វើ​បាន​ល្អ​ដែរ​គឺ​ឈ្នះ​៥ ស្មើ​៣ និង​ចាញ់​​១​ដែល​កំពុង​ស្ថិត​នៅ​​ចំណាត់​ថ្នាក់​លេខ​៣៕

អត្ថបទទាក់ទង