ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលគោរមងារសាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យប៉េកាំង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 57
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលគោរមងារសាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យប៉េកាំង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលគោរមងារសាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យប៉េកាំង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​ជាថ្នាក់ដឹកនាំកំពូលលើកដំបូងគេ របស់កម្ពុជាដែលទទួលបាននូវគោរមងារ សាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិពីសាកលវិទ្យាល័យប៉េកាំងដែលជាសាកលវិទ្យាល័យដ៏ធំនិងចំណាស់ជាងគេ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជា​មានិតចិន។ ពិធីប្រគល់និង​ទទួលដែលធ្វើឡើង នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យប៉េកាំង។

វត្តមាននៃការ អញ្ជើញដល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល រាក់ទាក់បំផុតពីថ្នាក់ដឹកនាំក្រសួងអប់រំចិន ក្រុមប្រឹក្សាភិបាល សាកលវិទ្យាធិការ នៃសាកល​វិទ្យា​ល័យ រួមទាំងនិស្សិតកម្ពុជា-ចិន ដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យប៉េកាំង ជាច្រើនរូប។

ថ្នាក់ដឹកនាំក្រសួងអប់រំ និងក្រុមប្រឹក្សាភិបាល នៃ សាកលវិទ្យាល័យប៉េកាំង មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ សកម្មភាពដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ក្នុងការរំលត់ភ្លើងសង្រ្គាម របបប្រល័យពូជសាសន៍ ការស្វែងរកដំណោះ​ស្រាយនយោបាយ ក្នុងការបញ្ចប់សង្រញកាមស៊ីវិលនៅកម្ពុជា ការទំនាក់ទំនងអន្តរជាតិ និងការដឹកនាំស្តារអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងប្រទេសកម្ពុជាមានការរីក ចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយះពេលជាង២ទសវត្សរ៍ បន្ទាប់ពីកម្ពុជាទទួលបាននូវសុខសន្តិ​ភាពយ៉ាងពេញ លេញ តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ។

ជាមួយគ្នានេះថ្នាក់ដឹនាំក្រសួងអប់រំ និងក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៉េកាំង សូមសំដែងនូវការសប្បាយរីករាយ ជូនចំពោះលោកនាយករដ្ឋមន្រ្តី ដែលបាន ឆ្លើយតបនិងទទួលយកនូវគោរមងារ សាស្រ្តចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិពីសាកលវិទ្យាល័យប៉េកាំង ដែលនេះបានបង្ហាញពីការផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះថ្នាក់ដឹក​នាំ និងប្រជាជនចិន ដែលជានិច្ចកាលតែងតែមានទំនាក់ទំនងល្អជាមួយលោកនាយករដ្ឋមន្រ្តី ក៏ដូចជាប្រទេសនិងប្រជាជនកម្ពុជា។ ថ្នាក់ដឹកនាំនិងក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យប៉េ​កាំង ក៏បានប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនលោកនាយករដ្ឋមន្រ្តីក្នុងការបន្តស្ថិតនៅ ជាអ្នក​ដឹកនាំដ៏ឆ្នើមនៅកម្ពុជា ក្នុងការបន្តដឹកនាំនិងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់ប្រទេសកម្ពុជា ឲ្យកាន់តែមានការីកចម្រើនខ្ពង់ខ្ពស់ទ្វេឡើងថែមទៀត។

បន្ទាប់មកថ្នាក់នៃសាកលវិទ្យាល័យប៉េកាំង បានអញ្ជើញជូនគោរមងារកិត្តិយសផ្នែកទំនាក់ ទំនងអន្តរជាតិ ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈលិខិតបញ្ជាក់ផ្លូវការរបស់សាកលវិទ្យាល័យ និងសញ្ញាសំគាល់របស់សាកលវិទ្យាល័យ ដោយបានចាត់ទុកថា ពីថ្ងៃនេះតទៅ លោក​នាយក​រដ្ឋមន្រ្តី គឺជាសាស្រ្តាចារ្យកិត្តិយសផ្លូវការ របស់សាកលវិទ្យាល័យប៉េកាំង។ ផ្នែកមួយ​នៃការជូនគោរមងារនេះដែរ ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះសកម្មភាពរបស់លោកនាយក​រដ្ឋមន្រ្តី ដែលបានគាំទ្រដល់គោលនយោបាយរបស់ប្រទេសចិន ដែលទាក់ទិនទៅនិង ខ្សែ ក្រវ៉ាត់ និងផ្លូវ ដែលជាគំនិតផ្តួចផ្តើមរបស់លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រ ជាមានិតចិន ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ មានប្រទេសជាច្រើនលើសកលលោក បាន​ចូលរួមគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏មានសារសំខាន់នោះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីទទួលគោរមងារសាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិពីសាកលវិទ្យាល័យប៉េកាំងផងដែរ។

នៅក្នុងពិធីដ៏មានអត្ថន័យនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងថ្នាក់ដឹកនាំនៃក្រសួង​អប់រំ ក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យប៉េកាំង បានអញ្ជើញបើករបាំងស្បៃដើម្បីជានិម្មិតរូប នៃពិធីសម្ពោធមជ្ឈមណ្ឌលវិទ្យាស្ថានស្រាវជ្រាវកម្ពុជា របស់រាជបណ្ឌិតសភាកម្ពុជា ដែល ឧបត្ថម្ភដោយសាកលវិទ្យាល័យប៉េកាំង៕

អត្ថបទទាក់ទង