ខ្មែរប៉ុស្ដិ៍ Close

ក្រសួងពាណិជ្ជកម្ម ចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពប្រេងឥន្ធនៈ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 49

នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេ ក្រសួងពាណិជ្ជកម្ម បាន ចេញសេចក្ដីប្រកាសព័ត៌មានអំពីតម្លៃប្រេងឥន្ធនៈនៅប្រទេសកម្ពុជា។

ក្រសួងពាណិជ្ជកម្មបានជម្រាបជូនថា យោងទៅលើ ស្ថានភាពទីផ្សារអន្តរជាតិតម្លៃប្រេងឥន្ធនៈអាចមានការប្រែប្រួល មិយអាចព្យាករណ៍បាន ទោះបីជាមានការកេីនឡេីងតម្លៃប្រេង ឥន្ធនៈក្តី ក្រសួងពាណិជ្ជកម្ម នឹងគណនាតម្លៃប្រេងទៅតាម ប្រកាសរបស់អន្តរក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង ពាណិជ្ជកម្ម ក្រសួងរ៉ែ និងថាមពលនូវតម្លៃ លក់យរាយប្រេងឥន្ធនៈ នៅកម្ពុជា ទៅតាមតម្លៃទីផ្សារ អន្តរជាតិ សម្រាប់រយៈពេល ១៥ ថ្ងៃម្តង ដូចអ្វីដែលយើងបានឯកភាព គ្នាអនុវត្តកន្លងមក ដេីម្បីរួមចំណែកផ្តល់នូវស្តិរភាពសេដ្ឋកិច្ច- សង្គម ។

ក្រសួង ពាណិជ្ជកម្ម ក៏បានសំណូមពរដល់ក្រុមហ៊ុនប្រេង ឥន្ធនៈ ទាំងអស់ដែលលក់រាយប្រេងឥន្ធនៈ នៅកម្ពុជាមេត្តាចូលរួម សហការអនុវត្តអោយបានល្អដូចអ្វីដែលបានធ្វើកន្លងមកអោយ មានប្រសិទ្ធិភាពខ្ពស់ ៕

អត្ថបទទាក់ទង