ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ប្រុងប្រយ័ត្នជានិច្ចមិនត្រូវឱ្យកម្ពុជាក្លាយទៅជាគោលដៅនៃការវាយប្រហារភេរវកម្មឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 31
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ប្រុងប្រយ័ត្នជានិច្ចមិនត្រូវឱ្យកម្ពុជាក្លាយទៅជាគោលដៅនៃការវាយប្រហារភេរវកម្មឡើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ប្រុងប្រយ័ត្នជានិច្ចមិនត្រូវឱ្យកម្ពុជាក្លាយទៅជាគោលដៅនៃការវាយប្រហារភេរវកម្មឡើយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឱ្យមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចដោយមិនត្រូវឱ្យប្រទេសកម្ពុជាក្លាយទៅជាគោលដៅវាយប្រហារ និងជាជម្រកនៃអំពើភេរវកម្មនោះឡើយ ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃអង្គារទី២៣ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM) ចំនួនប្រមាណជាង២ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកប្តេជ្ញាមិនឱ្យអំពើភេរវកម្ម វាយប្រហារផ្តាច់អាយុជីវិតប្រជាពលរដ្ឋរបស់យើងនោះឡើយ ដែលប្រការនេះហើយដែលលោកតែងតែក្រើនរំលឹកជាប់ជានិច្ចដល់កងកម្លាំងប្រដាប់អាវុធឱ្យមានការប្រុងប្រយ័ត្នចំពោះអំពើភេរវកម្មដោយលោកបានបញ្ជាក់ថា កុំឱ្យគិតថាប្រទេសជាតិមានសុខសន្តិភាពប៉ុណ្ណឹងគ្រប់គ្រាន់នោះ៕

អត្ថបទទាក់ទង