លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់អ្នកពាក់ព័ន្ធរួមគ្នាថែរក្សាមរតកប្រាក់រៀល
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ធនាគារជាតិ និងអ្នកពាក់ព័ន្ធទាំងអស់រួមគ្នាថែរក្សាមរតកប្រាក់រៀល និងប្រមូលនូវសាវតានានារបស់រូបិយវត្ថុកម្ពុជា ដើម្បីរក្សាទុកឲ្យកូនខ្មែរជំនាន់ក្រោយបានរៀនសូត្រយល់ដឹងពីប្រាក់រៀលខ្មែរ។
ថ្លែងក្នុងពិធីសម្ពោធសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះធនាគារជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាចងក្រង និងសាងសង់នូវសារមន្ទីរនេះឡើង ដើម្បីផ្តល់នូវសាវតានៃសេដ្ឋកិច្ច និងរូបិយវត្ថុរបស់កម្ពុជា៕