រឿងចេញក្រដាស ២ ម៉ឺនរៀល ធនាគារជាតិនៃកម្ពុជាចេញមកបកស្រាយ
សាធារណជនបានរិះគន់ពីការចេញក្រដាសប្រាក់ថ្មីចរាចរនៅក្នុងប្រទេសញឹកគួរឲ្យកត់សម្គាល់ ស្របគ្នានឹងនៅថ្ងៃនេះ ធនាគារជាតិនៃកម្ពុជា ក៏ទើបប្រកាសបោះពុម្ពក្រដាសប្រាក់ ២ម៉ឺនរៀល គំរូថ្មី។
(ក្រដាសប្រាក់ ២ម៉ឺនរៀល ចេញថ្មី)
ជុំវិញរឿងរ៉ាវនេះ ធនាគារជាតិ បានអះអាងលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ការបោះពុម្ពក្រដាសប្រាក់ ២ម៉ឺនរៀល ទើបតែបានពីរដងទេ បើរាប់ចាប់តាំងពីឆ្នាំ១៩៩៥មក គឺ ឆ្នាំ១៩៩៥ ពណ៌ក្រហម ឆ្នាំ២០០៨ គឺមានពណ៌ខៀវ។
(ក្រដាសប្រាក់ ២ម៉ឺនរៀល ឆ្នាំ១៩៩៥)
(ក្រដាសប្រាក់ ២ម៉ឺនរៀល ឆ្នាំ២០០៨)